ការប្រជែងរបស់ក្រុម Arsenal ដើម្បីទទួលបានកៅអី Champions League សម្រាប់រដូវកាលក្រោយនឹងប្រឈមមុខនឹងការប្រជែងចុងក្រោយនៅមុនការប្រកួតថ្ងៃសៅរ៍នៅកីឡដ្ឋាន Emirates ទល់នឹងក្រុមបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកំពុងសម្លឹងមើលកៅអីសម្រាប់ក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ។
Arsenal ឈរនៅលេខរៀងទី៥ មាន៥៧ពិន្ទុ ស្មើពិន្ទុជាមួយក្រុមលេខ៤ Tottenham Hotspur ដែលជាកៅអីក្នុង Champions League។ ចំណែកក្រុមលេខ៦ Manchester United ដែលជាក្លិបដំបូងគេនៅក្រៅតារាង Europa League មាន៣ពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំ ដែលបច្ចុប្បន្នត្រូវបានចងជំនួសវិញសម្រាប់ការប្រកួតវគ្គជម្រុះ Conference League ដែលពួកគេមាន២ពិន្ទុដាច់ពីក្រុមលេខ៧ West Ham United ។Arsenal បានឈ្នះការប្រកួត Premier League ចុងក្រោយរបស់ពួកគេក្នុងលទ្ធផល ៤-២ នៅ Stamford Bridge ទល់នឹង Chelsea ដោយបញ្ចប់ការចាញ់៣ប្រកួតជាប់គ្នា ខណៈដែល Manchester United ចាញ់ Liverpool ៤-០ នៅ Anfield ក្នុងការប្រកួតលីកចុងក្រោយ។ក្រុមបិសាចក្រហម Manchester United បានឈ្នះការជួបគ្នាចុងក្រោយនៅ Premier League ជាមួយក្រុម Arsenal ដោយបានយកឈ្នះ ៣-២នៅ Old Trafford កាលពីខែធ្នូ។ ពេលនោះ Cristiano Ronaldo បានរកបាល់នាំមុខឲ្យក្រុមបិសាចក្រហមបានពីរគ្រាប់ដោយស៊ុតបញ្ចូលទីនៅនាទីទី៥២ និងនាទីទី៧០ ខណៈដែល Bruno Fernandes រកបាន១គ្រាប់ផងដែរ។ រីឯកីឡាករ Emile Smith Rowe និង Martin Ødegaard រកបានបំប៉ោងសំណាញ់ទីសម្រាប់ក្រុមកាំភ្លើងធំ។ខ្សែប្រយុទ្ធ Smith Rowe និង Bukayo Saka ជាកីឡាករគួរឲ្យចាប់អារម្មណ៍សម្រាប់ Arsenal ក្នុងរដូវកាលនេះ។ ពួកគេគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដែលមាន១០គ្រាប់ ហើយពួកគេទាំង២នាក់ក៏មានចំនួនដូចគ្នានៃការស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតជាមួយគ្នាចំនួន៤គ្រាប់ផងដែរ។ ចំណែក Fernandes គឺជាកីឡាករដែលលេចធ្លោជាងគេសម្រាប់ Manchester United ដោយស៊ុតបញ្ចូលទីបានចំនួន៩គ្រាប់ក្នុងនោះមាន៣គ្រាប់ក្នុងការប្រកួតបើកឆាកជាមួយក្រុម Arsenal។នៅកីឡដ្ឋាន Emirates រដូវកាលនេះក្រុម Arsenal ឈ្នះ១០ ស្មើ២ និងចាញ់៤ដងក្នុង១៦ការប្រកួតនៅ Premier League ។ Manchester United បានលេងក្រៅទឹកដីចំនួន១៦ដងក្នុងលីកក្នុងរដូវកាលនេះដោយទទួលបាន២៣ពិន្ទុដែលឈ្នះ៦ ស្មើ៥ និងចាញ់៥។
ក្នុងការប្រកួតលីក៦លើកចុងក្រោយ ក្រុមកាំភ្លើងធំ Arsenal ឈ្នះ២ និងចាញ់៤។ ចំណែក Manchester United ឈ្នះ២ ស្មើ១ និងចាញ់៣ ក្នុង៦ប្រកួតចុងក្រោយ។ ក្រុមទាំង២នឹងត្រូវប៉ះគ្នានៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង៦និង៣០នាទីល្ងាចម៉ោងនៅកម្ពុជា ៕ (រូបភាព ៖ soccerway.com)