ក្លិប Borussia Dortmund បានប្រកាសថា ក្រុមនឹងគ្មានអ្នកចាំទី Gregor Kobel និងខ្សែបម្រើ Axel Witsel សម្រាប់ជំនួបកំពូលតារាង Bundesliga នៅថ្ងៃសៅរ៍ជាមួយក្រុម Bayern Munich នៅរាត្រីថ្ងៃសៅរ៍នេះទេ។
អវត្តមានកីឡាករទាំង២របស់ក្រុម Dortmund បន្ទាប់ពីការរងរបួសផងដែរគឺកីឡាករ Mats Hummels, Giovanni Reyna, Thomas Meunier និង Mahmoud Dahoud ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ក្លិបបានប្រកាសកាលពីថ្ងៃសុក្រ ទី២២ មេសាថា “បន្ថែមពីលើការអវត្តមានពីរបួសរយៈពេលវែងរបស់គ្រូបង្វឹក និងគ្មាន Gregor Kobelដែលរបួស និង Axel Witsel ដែលនឹងអវត្តមានដោយសាររបួសផងដែរ។នៅតែមានសំណួរអំពី Marius Wolf និង Dan-Axel Zagadou ដែលការសម្រេចចិត្តលើការចូលរួមរបស់ពួកគេនឹងត្រូវធ្វើឡើងដោយផ្អែកលើការហ្វឹកកាត់ចុងក្រោយកាលពីថ្ងៃសុក្រ”។នៅក្នុងព័ត៌មានវិជ្ជមានបន្ថែមទៀត Dortmund នឹងអាចមានការបង្ហាញខ្លួនរបស់ខ្សែបម្រើស្លាប Raphael Guerreiro ដែលបានខកខានការទទួលជ័យជម្នះ ៦-១ របស់ពួកគេលើក្រុម VfL Wolfsburg ដោយសាររបួស។
ក្រុម Bayern Munich ដែលជាក្រុមកំពូលតារាងមាន៧២ពិន្ទុអាចឈ្នះពាន Bundesliga ជាលើកទី១០ជាប់ៗគ្នាជាមួយនឹងជ័យជម្នះលើក្រុមលេខ២ Dortmund ៕ (រូបភាព ៖ Reuters/CNA)