រុស្ស៊ីប្រកាសបំផ្លាញឃ្លាំងអាវុធ ដែលអាមេរិកនិងអឺរ៉ុបផ្តល់ឱ្យអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី២៣ខែមេសា កម្លាំងទាហានរុស្ស៊ីបានប្រកាសថា បានបំផ្លាញឃ្លាំងស្តុកអាវុធនៅជិតទីក្រុង Odessa ប្រទេសអ៊ុយក្រែន។ ភាគច្រើនអាវុធនៅទីនោះគឺជាជំនួយមកពីប្រទេសលោកខាងលិច មានអាមេរិកនិងអឺរ៉ុប។

អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីលោក Igor Konashenkov បានប្រកាសនៅល្ងាចថ្ងៃទី២៣ខែមេសាថា «កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយមានកម្រិតគោលដៅខ្ពស់ » បានបាញ់ចំឃ្លាំងស្តុកអាវុធនៅជិតអាកាសយានដ្ឋានអន្តរជាតិ ជិតទីក្រុង Odessa »។ រុស្ស៊ីបានព្រមានជាច្រើនលើកមកហើយដល់អង្គការណាតូ និងប្រទេសលោកខាងលិច មិនត្រូវបញ្ជូនអាវុធមកឱ្យប្រទេសអ៊ុយក្រែននោះឡើយ។
ក្នុងពេលជាមួយគ្នានេះដែរ ស្ថាប័នទទួលបន្ទុកកិច្ចការអាសន្ន នៅក្នុងទីក្រុង Odessa បានបញ្ជាក់ថា «ដោយលទ្ធផលនៃការវាយប្រហារពីសត្រូវ អគារកម្ពស់ ១៦ជាន់បានឆាបឆេះ ក្នុងរយៈពេលប្រមាណ២ម៉ោងកន្លះ។
ទីបញ្ជាការកម្លាំងទាហានអាកាសអ៊ុយក្រែនបានប្រកាសថា កម្លាំងការពារដែនអាកាសអ៊ុយក្រែនកាលពីថ្ងៃទី២៣ខែមេសា បានវាយស្ទាក់កម្ទេចមីស៊ីលពីរគ្រាប់មកពីប្រទេសរុស្ស៊ី ដែលបាញ់ចេញពីយន្តហោះ TU-95 និងយន្តហោះគ្មានមនុស្សបើកពីរគ្រឿង។ ប៉ុន្តែជាអកុសលគ្រាប់មីស៊ីលពីរគ្រាប់បានវាយប្រហារចំទីតាំងយោធា មួយកន្លែងនិងអគារ២ខ្នង៕ ដោយធីរីណា

រូប​ថត​ :​ AFP

...

រូប​ថត​ :​ BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print