រថយន្តLexus GX470បត់ចូលបុរីមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបុកពីចំហៀង បណ្ដាលឱ្យអ្នកជិះម៉ូតូពីរនាក់រងរបួសយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Lexus GX-470 បត់ចូលបុរីមិនប្រយ័ត្ន ត្រូវយុវជនពីរនាក់ជិះម៉ូតូលឿនចាប់ហ្រ្វ័ងមិនទាន់បុកពីចំហៀងបណ្ដាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់រងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមចាស់ តាមបណ្តោយផ្លូវណតប៊្រីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តLexus GX-470 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M-7819ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃចូលទៅក្នុងបុរីមួយកន្លែងដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានយុវជនពីរនាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1U-0552 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្តខាងស្ដាំបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសយ៉ាងដំណំទាំងពីរនាក់។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីទាំងពីរព្រមព្រៀងគ្នាដោយយកម៉ូតូនិងរថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿង៕ដោយ៖ ភារ៉ា ដង្កោ

...

IMG_0560 IMG_0559 IMG_0562 IMG_0557 IMG_0561

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print