ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ សមិទ្ធផលនានា និងពុទ្ធាភិសេកនៅក្នុងវត្តឥន្ទកោសី(ចុងកោះជ្រូក) ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រីជាភរិយា, លោកសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ។
ក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលបច្ច័យចំនួន ៥.០០០.០០០រៀល លោកវេង សាខុន បានចូលបច្ច័យ ២០.០០០.០០០រៀល និងបានឧបត្ថម្ភរដ្ឋបាលឃុំចំនួន២.០០០.០០០រៀល, កងកម្លាំងចំនួន២០នាក់ ក្នុងម្នាក់ៗ ៣០.០០០រៀល , ប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល និងសារុង១ សរុបថវិកា ទាំងអស់ចំនួន៣០.៦០០.០០០រៀល ។ លោកសៀង ណាំ ចូលបច្ច័យ ១២០០ដុល្លារ ឧបត្ថម្ភអង្ករជូនប្រជាពលរដ្ឋទូទាំងឃុំចំនួន ១៥០០គ្រួសារ ក្នុង០១គ្រួសារទទួលបានអង្ករ២០គីឡូក្រាមផងដែរ ៕អ្នកប្រមាញ់