លោក នុត ពុធដារ៉ា នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋក្រីក្រ ១០​គ្រួសារក្នុងសង្កាត់ជើងឯក​

ចែករំលែក៖

​ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០​គ្រួសារ ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ។

​ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរ​ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចដល់ការលំបាករបស់បងប្អូន ដែលជានិច្ចកាលសម្តេចបានផ្តាំផ្ញើរឲ្យអជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងរាយការណ៍អំពី​បញ្ហា ការលំបាក និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ចាស់ជរា និងអ្នកជួបគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នាលោកអភិបាល ក៏បានពាំនាំការយកចិត្តទុកដាក់របស់ លោក ប៉ា សុជាតិវង្ស​ អភិបាល រាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផងដែរ។

លោកប្រធានកិតិ្តយស​ក៏បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត អនាម័យការរស់នៅ ដើម្បីឲ្យមានសុខភាពល្អ រស់នៅបានយូរអង្វែង បន្តរង់ចាំមើលការ​អភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

​អំណោយដែលត្រូវយកទៅចែកជូនប្រជាពរដ្ឋក្រីក្រ​ទាំង ១៥គ្រួសារ រួមមាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+ ភួយ១+​ក្រមា១+​សារ៉ុង១) និងថវិកា ៣ម៉ឺនរៀល៕​

IMG_1239

IMG_1250

IMG_1255

IMG_1266

ដោយ៖ជីម ភារ៉ាដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print