ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៥ខ្នងផ្ទះត្រូវនិងរបើកដំបូលដោយសារមានភ្លៀងលាយខ្យល់កន្ត្រាក់យ៉ាងខ្លាំងសំណាងមិនមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិត។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល
ថ្ងៃទី ២៥ខែមេសាឆ្នាំ២០២២ស្ថិតក្នុងឃុំអំពឹលស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមមន្ត្រីរដ្ឋបាលស្រុកបានដឹងថាកាលពីវេលាម៉ោង១៦និង៣០នាទី រសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតក្នុងឃុំអំពឹលស្រុករមាសហែកមានភ្លៀងលាយនិងខ្យល់កន្រ្ទាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងមានម្ចាស់ផ្ទះ
ទី១ ឈ្មោះអំ សុខ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិល ឃុំអំពិលស្រុករមាសហែក
ខ្យល់កន្ត្រាក់បណ្ដាលឲ្យខូច ឆាតមុខផ្ទះ ទំហំ ៨ម៉ែត្រគុណនិង១០ម៉ែត្រ និងរបើកដំបូលជង្រុកស្រូវទំហំ៥ម៉ែត្រគុណនិង៨ម៉ែត្រ ។
ទី២ មានឈ្មោះឡុក យ៉ែត ភេទប្រុសអាយុ៤៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំអំពិល។
របើកដំបូលប្រក់ក្បឿងធ្លាក់មកដីអស់ចំនួន៤០សន្លឹក។
ទី៣មានឈ្មោះមាស សាត់ ភេទស្រីអាយុ៦៩ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំអំពិលរបើកដំបូលប្រក់ក្បឿងមកដីអស់ចំនួន៣០សន្លឹក។
ទី៤មានឈ្មោះស៊ូ រីវង់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំអំពិលរបើកក្បឿងអស់ចំនួន២០០សន្លឹក និងរហែកស័ង្កសីអស់ចំនួន ១៥ សន្លឹក។
និងទី៥មានឈ្មោះ ទ្រួក ភាន ភេទ ប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំអំពិលស្រុករមាសហែករបើកដំបូលប្រក់ក្បឿងអស់ចំនួន១៥០សន្លឹក។
អាជ្ញាធរមូលដ្ឋានស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាលរកទីទួលមានសុវត្ថិភាពនិងបិទទូរសព្ទនឹងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការអន្តរាគមន៏ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖ យឹម សុថាន