ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងចំនួន០៣នាក់ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចមុខធនាគារកាណាឌីយ៉ា ស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌមានជ័យបានឱ្យដឹងថា ក្មេងទំនើងចំនួន០៣នាក់ ៖ ទី១-ឈ្មោះ វន វីរៈ ភេទប្រុស, ទី២-ឈ្មោះ សួន ណារ៉េត ភេទប្រុស និងទី៣-ឈ្មោះ គន្ធា ចាន់ថេណា ភេទប្រុស។
វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ។
ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យារួចមកក៏បានឱ្យអាណាព្យាបាលយកទៅអប់រំបន្ត និងប្រគល់ម៉ូតូឱ្យត្រលប់ទៅផ្ទះវិញ៕
ដោយ ៖ ភារ៉ា ដង្កោ