នគរបាលស្រុករលាប្អៀរ និងស្រុកទឹកផុស សហការជាមួយអង្គការស៊ីម៉ាក់ចុះយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤គ្រាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៤ គ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាម ត្រូវបានកម្លាំងនគរបាលស្រុកសហការ ជាមួយកម្លាំងអង្គភាពកម្ចាត់មីនស៊ីម៉ាក់ ចុះទៅយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាពបន្ទាប់ពីគ្រាប់ទាំងនេះត្រូវប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន។
ការចុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះប្រព្រឹត្តទៅ
នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងស្រុកទឹកផុស ។ សមត្ថកិច្ចនគរបាលស្រុកទាំងពីរបានសហការជាមួយ កម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC ចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះចំនួន ០៤គ្រាប់ យកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ទី១-ស្រុករលាប្អៀរចំនួន ០២គ្រាប់ ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ៨១ម.ម ចំនួន ០១គ្រាប់ និងគ្រាប់បែកដៃចំនួន ០១គ្រាប់ ។ ២-ស្រុកទឹកផុសចំនួន ០២គ្រាប់  ជាប្រភេទ គ្រាប់B40 ។
មន្ត្រីស៊ីម៉ាក់បានឲ្យដឹងថាគ្រាប់យុទ្ធភណ្ឌទាំងអស់នេះនៅមានគុណភាពនៅឡើយហើយប្រសិនណាជាមានការប៉ះពាល់ធន់ធ្ងន់នោះបណ្ដាលឲ្យផ្ទុះបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋមិនខាន ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print