ខេត្ដកណ្ដាល ៖ ព្រះសង្ឃដែលគង់ក្នុង វត្ដទេពរង្សី និងប្រជាពលរដ្ឋដែលរស់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ ចំណុច ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ដកណ្ដាល បានលើក ឡើងថា រោងម៉ាស៊ីនកិនស្រូវមួយកន្លែង ដែលនៅម្ដុំនោះបានបំពុលបរិស្ថាន និង បង្កសំឡេងរំខានយ៉ាងខ្លាំងដែលធ្វើឱ្យ មានការលំបាកក្នុងការរស់នៅ ។
ព្រះតេជព្រះគុណព្រះនាម ច័ន្ទ នឹម ព្រះជន្ម៧៥ឆ្នាំជាចៅអធិការវត្ដទេព រង្សី ហៅវត្ដថ្មីមានថេរដីកាថា រោងម៉ាស៊ីន កិនស្រូវដែលមានទីតាំងជាប់របងវត្ដបានសាងសង់ជាង១០ឆ្នាំមកហើយ ។ ប៉ុន្ដែពី មុនមកកិនតែផ្លែពោតទុំប្រឡេះចេញពីស្នូលយកគ្រាប់តែប៉ុណ្ណោះ ។ ទើបតែ រយៈពេល២ឆ្នាំនេះរោងម៉ាស៊ីននេះបាន ប្ដូរមកកិនស្រូវវិញ គឺកិនទាំងយប់ទាំង ថ្ងៃហើយនៅពេលកិនម្ដងៗតែងតែហុយកម្ទេចកម្ទីចេញតាមបំពង់បង្ហុយចូល ដល់ក្នុងវត្ដនិងផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅជិតខាងនិងភូមិក្បែរៗនោះដែលបង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅ ពោលគឺហុយចូលចានបាយប្រឡាក់ផ្ទះ ស្បង់ចីពរសម្លៀកបំពាក់មើលមិនយល់ នោះទេ ។ ព្រះអង្គប្រាប់ទៀតថា ពេលខ្លះ សូម្បីតែចូលទៅឆាន់ចង្ហាន់នៅសាលា ឆាន់ឬចូលក្នុងក៏នៅតែមានធូលីផេះ ប្រលាក់ឡើងខ្មៅដែរធ្វើឱ្យព្រះសង្ឃនិង ប្រជាពលរដ្ឋដែលមានលំនៅឋានជិត រោងម៉ាស៊ីនកិនស្រូវខាងលើពិបាករស់ នៅសូម្បីតែពេលឆាន់ចង្ហាន់បានយក កំណាត់មកគ្របពីលើម្ហូបអាហារហើយនៅតែហុយផេះប្រឡាក់ទៀត ។
ដោយឡែកប្រជាពលរដ្ឋបានរៀប រាប់ថា ពេលដែលកិនពោតទុំមិនមាន ហុយធូលីប៉ះពាល់ដល់ពួកគាត់ទេ ទើប តែពេលកិនស្រូវចាប់ពីខែមេសា ឆ្នាំ២០១៥ កន្លងមកនេះក៏ចាប់ផ្ដើមហុយខ្លាំងតែម្ដង ធ្វើឱ្យពួកគាត់ទ្រាំលែងបានក៏នាំគ្នាទៅ ប្រាប់មេភូមិនិងមេឃុំឱ្យជួយប្រាប់ថៅ កែរោងម៉ាស៊ីនកិនស្រូវធ្វើយ៉ាងណាកុំឱ្យធូលីហុយមកលើពួកគាត់បែបនេះទៀត ព្រោះវាប៉ះពាល់ដល់សុខភាពពួកគាត់ ដែលមានទីលំនៅជិតរោងម៉ាស៊ីនកិន ស្រូវនោះ ។
ប្រជាពលរដ្ឋដដែលបានបន្ដទៀតថា បន្ទាប់ពីពួកគាត់បានរាយការណ៍ដល់ អាជ្ញាធរមូលដ្ឋានហើយនោះឃើញមេភូមិ និងចៅសង្កាត់ទៅជួបថៅកែរោងម៉ាស៊ីនកិនស្រូវហើយ ប៉ុន្ដែកម្ទេចធូលីនៅតែ ហុយដដែល ទើបពួកគាត់និងព្រះសង្ឃ បានទៅប្ដឹងមន្ទីរបរិស្ថានឱ្យចុះទៅជួយ ពិនិត្យទៀត ។ ពេលដែលខាងមន្ទីរបរិស្ថាន ចុះមកជួបថៅកែរោងម៉ាស៊ីនកិនស្រូវ ហើយ តែនៅតែស្ងាត់ទៀតបានត្រឹម តែប្រាប់ថាថៅកែរោងម៉ាស៊ីនកិនស្រូវ នឹងរៀបចំប្រព័ន្ធឡើងវិញហើយឯការ ហុយនៅតែហុយដដែលគឺហុយរាប់ខែ មកហើយ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់ របស់ប្រជាពលរដ្ឋខាងលើថៅកែរោង ម៉ាស៊ីនកិនស្រូវមានឈ្មោះ អ៊ុក ស្រ៊ុន បានឱ្យដឹងតាមទូរស័ព្ទថា ការហុយផេះ នោះគឺហុយម្ដងម្កាលមិនមែនហុយជា រៀងរាល់ថ្ងៃទេហើយខាងក្រុមហ៊ុនកំពុង តែរៀបចំជួសជុលហើយ ។
ចំណែកប្រជាពលរដ្ឋវិញក៏បានបញ្ជាក់ថា ពួកគាត់នឹងអត់ធ្មត់ចាំចំពោះវិធាន ការរបស់ថៅកែរោងម៉ាស៊ីននោះ ។ ប៉ុន្ដែ បើសិនជានិយាយតែមាត់ហើយពុំមាន ធ្វើអ្វីទេនោះពួកគាត់រួមទាំងព្រះសង្ឃនឹងតវ៉ាមិនឈប់ឡើយព្រោះថាពួកគាត់ពិបាករស់នៅខ្លាំងណាស់មួយថ្ងៃៗ សូម្បីតែហូប បាយក៏សឹងតែហូបមិនកើតផង ៕ វិបុល