លោកតា​អាយុ​៨១​ឆ្នាំ​ឈឺ​ច្រើន​ចង​ ក​បញ្ចប់ជីវិត​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ លោកតា​វ័យ​៨១​ ឆ្នាំ​ម្នាក់​បាន​ចងក​បញ្ចប់ជីវិត​ហើយ​សាក​ សព​ត្រូវ​បាន​កូនចៅ​ប្រទះ​ឃើញ​កាល​ ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​លោកតា​ដែល​ចងក​សម្លាប់​ខ្លួន​ឈ្មោះ​ ប៊ុ​ន​ ឆាង​ មាន​ទីលំនៅ​ភូមិ​ព្រៃ​នប់​ទី​២​ ឃុំ​-​ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​ ​ក្រុម​គ្រួសារ​លោកតា​រង​គ្រោះ​បាន​ ឱ្យ​ដឹង​ថា​ លោកតា​មាន​ជំងឺ​ប្រចាំ​កាយ​ ច្រើន​ទៅ​ណា​មក​ណា​ពុំ​រួច​ដែល​អាច​ និយាយ​ថា​ ជរា​នៅ​មួយ​កន្លែង​ ។​ ទំនង​ ជា​ដោយសារ​បញ្ហា​នេះ​ទើប​នាំ​ឱ្យ​លោក​ តា​សម្រេច​ចងក​ បញ្ចប់ជីវិត​កុំឱ្យ​ពិបាក​ ដល់​កូនចៅ​។​ ​

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ លោកតា​ បាន​ប្រើ​ខ្សែ​នីឡុង​ដែល​ជា​ខ្សែ​ធ្លាប់​ចង់​ គោ​យក​មក​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​ ឃ្នៀប​ផ្ទះ​របស់​គាត់​ ។​ ​បើ​តាម​សមត្ថកិច្ច​ក៏​បាន​សន្និដ្ឋាន​ ដូច​អ្វី​ដែល​ក្រុម​គ្រួ​សារបាន​លើក​ឡើង​ ដែរ​ថា​ ការ​ចងក​សម្លាប់​ខ្លួន​ព្រោះតែ​ ចាស់ជរា​និង​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​។​

ដូច្នេះ​ទើប​ជន​រង​គ្រោះ​មិន​បន្ដ​ទ្រាំ​រស់​ នៅ​ដោយ​លំបាក​ខ្លួនឯង​ផង​ និង​ដល់​កូន​ ចៅ​ក្នុង​គ្រួសារ​ផង​ ។​ ​សាកសព​លោកតា​ត្រូវ​បានកូន​និង​ ចៅៗ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ ប្រពៃណី​នៅ​គេហដ្ឋាន​ភូមិ​-​ឃុំ​កើត​ ហេតុ​ខាងលើ​ ៕​ ឆ្លាម​សមុទ្រ​

...

sihanouk7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print