ក្រសួងមហាផ្ទៃអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ថា យ៉ាងហោចណាស់មនុស្ស១៥នាក់បានបាត់បង់ជីវិត បន្ទាប់ពីពួកទូកធុនតូចមួយគ្រឿងបានក្រឡាប់លិចស្ថិតនៅដងទន្លេ Nile ក្បែរទីក្រុងកៃរ៉ូ កាលពីវេលាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។ ប្រភពបានបន្តថា ហេតុការណ៍បានកើតឡើងនៅលើតាមដងទន្លេ Nile ក្បែរ Giza ឆ្លងកាត់តាមទន្លេពីទីក្រុងកៃរ៉ូ ។
ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យមនុស្ស១៥នាក់បាត់បង់ជីវិត និង៦នាក់ផ្សេងទៀតត្រូវក្រុមជួយសង្គ្រោះធ្វើប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ មនុស្ស៧នាក់ផ្សេងទៀតត្រូវគេដឹងថា កំពុងស្ថិតនៅបាត់ខ្លួន ៕
...