បុរស​ម្នាក់​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ ចងក​សម្លាប់​ខ្លួន

ចែករំលែក៖

​ខេត្តសៀមរាប​៖​បុរស​វ័យ​កណ្តាល​ម្នាក់​ តូចចិត្ត​នឹង​ជម្ងឺ​ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ​ក៏​សម្រេចចិត្ត​យក​ខ្សែ​នីឡុង​ចងក​សម្លាប់​ខ្លួន​ នៅ​លើ​ផ្ទះ​បងស្រី​ខ្លួនឯង​ ខណៈ​ដែល​ក្រុម​គ្រួសារ​និង​សាច់​ញាត​ទៅ​ធ្វើស្រែ​ ។​ ​

ហេតុការណ៍​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១០​នៅ​ថ្ងៃ​ទី​២២​ខែឧសភា​ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៣​ ភូមិ​ភ្ញា​ជ័យ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ។​ ​

បងស្រី​សព​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្អូនប្រុស​របស់​គាត់​មានឈ្មោះ​ សូ​ ចក់​ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មាន​មុខរបរ​កម្មករ​សំណង់​ រស់នៅ​ភូមិ​ សង្កាត់​ខាងលើ​។​ប្រភព​ពី​បងស្រី​ដដែល​បាន​បន្ត​ថា​ ប្អូនប្រុស​របស់​គាត់​បាន​លេបថ្នាំ​ជម្ងឺ​សរសៃ​ប្រាសាទ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​មិនជា​សោះ​ហើយ​បាន​ព្យា​យ​មា​សម្លាប់​ខ្លួន​ជា​ច្រើន​ដង​ម​កើ​ តែ​មិន​បាន​សម្រេច​ដោយ​មាន​ក្រុម​គ្រួសារ​ឃើញ​ និង​បាន​ជួយ​ទាន់​ប៉ុន្ដែ​ម្ដងនេះ​ សាច់ញាតិ​រវល់​ចេញ​ទៅ​ធ្វើស្រែ​ ទើប​ឆ្លៀតឱកាស​សម្លាប់​ខ្លួន​ម្តង​ទៅ​។​

​បន្ទាប់​ពី​កើតហេតុ​រួច​ កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​ហេតុ​រួច​ធ្វើ​កោសល្យ​វិ​ច្ច័​ទៅ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ សាកសព​ជន​រង​គ្រោះ​ពិតជា​ចងករ​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ មិនមែន​ជា​រឿង​គំនុំ​ឬ​ឃាតកម្ម​គ្រោងទុក​នោះ​ទេ​។​ ​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ជា​និរន្ដរ៍

srev

...

srev-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print