សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកាតព្វកិច្ច ពាក់ម៉ាស់ត្រូវបានលើកលែង តែសម្តេចនៅតែ លើកទឹកចិត្តឱ្យមានការពាក់ម៉ាស់

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើទោះបីកាតព្វកិច្ច ពាក់ម៉ាស ត្រូវបានលើកលែង តែសម្តេចនៅតែ លើកទឹកចិត្តឱ្យមានការពាក់ម៉ាស , សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «៣កុំ និង៣ការពារ» នៅតែជាអាទិភាពសម្រាប់ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយមាន សុទិដ្ឋិនិយមចំពោះសមិទ្ធផលអង្គសន្និបាត និង អនុសាសន៍សំខាន់ៗ ដែលខ្ញុំបានលើកឡើងនឹងក្លាយជា មូលដ្ឋាន និងជាធាតុចូលប្រកបដោយតម្លាភាព និង ប្រសិទ្ធភាពសម្រាប់អនុវត្ត ក្នុងវិស័យអប់រំ
សម្តេចតេជោ ហ៊ុន សែន បានណែនាំបន្តលើកកម្ពស់ សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្ត អនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួម ទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើន ការអប់រំអំពីសុវត្ថិភាពសុខភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោក នៅតែបន្តមានការរាតត្បាតជំងឺកូវីដ១៩ ដូច្នេះកម្ពុជានៅតែ មានលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះ ប្រជាពលរដ្ឋ បើទោះបីសម្ដេចលើកលែងកាតព្វកិច្ចពាក់ ម៉ាស តែសម្ដេចសង្កេតឃើញពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅតែបន្តពាក់ម៉ាស។
សម្តេចថ្លែងបែបនេះ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នារសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកក្រសួងអប់រំ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែល មិនត្រឹមប្រឹងប្រែងការពារខ្លួនឯងពីជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែបានជួយអប់រំដល់សិស្សឱ្យចូលរួមអនុវត្តន៍វិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ និងការចូលរួមចាក់វ៉ាក់សាំង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ បានយល់ដឹងច្រើនពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូ វីដ១៩ ដោយបន្តការពាក់ម៉ាស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្ដេចឃើញ ប្រជាពលរដ្ឋជួបជុំគ្នាលេងកម្សាន្តក្នុងឱកាស បុណ្យចូលឆ្នាំ សម្តេចបានចោទសួរខ្លួនឯងថា តើ ការសម្រេចរបស់សម្ដេចឱ្យមានបុណ្យចូលឆ្នាំជា ការសម្រេចចិត្តត្រូវ ឬខុស? ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសម្រេច អនុញ្ញាតឱ្យភ្ញៀវអញ្ជើញជួបសម្ដេច ដោយមិនបាច់ពាក់ ម៉ាសទៀតនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានសំណួរ យ៉ាងនោះក្តី តែសម្តេចមានការជឿជាក់ទៅលើការចាក់ វ៉ាក់សាំង ដែលបង្កើតភាពសាំក្នុងសហគមន៍ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print