ភ្នំពេញ : លោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា, ខ្ញុំមានមោទនភាពនៅពេលឃេីញឯ.ឧ អតីត:ឧត្តមសេនីយ៍ឯកJohn Sanderson ដែលជាអតីត:មេបញ្ជាការកងទ័ពចំរុះជាតិសាសន៍នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា(UNTAC) បានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងសប្តាហ៍ទី៤ខែមេសាឆ្នាំ២០២២នេះ។ ខខ្ញុំនឹងទទួលលោក Sanderson ននិងលោកស្រី នៅឯសមរភូមិជួរមុខក្នុងការពិនិត្យសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមតែម្តងនៅចុងសប្តាហ៍នេះ! ។
លោកអគ្គនាយក បានលើកឡើងថា, គិតមកដល់ឆ្នាំ២០២២នេះ មានរយ:ពេល៣១ឆ្នាំគត់(១៩៩១-២០២២)! ខ្ញុំបានចាប់ផ្តេីមចូលបំរេីការងារជាមួយក្រុមការងារនាំមុខរបស់កងកំលាំងអង្គការសហប្រជាជាតិ (UNAMIC) ដឹកនាំដោយកងទ័ពអូស្ត្រាលីនិងណូឡែសេឡង់ ដែលកំលាំងមកដល់នៅខែតុលាឆ្នាំ១៩៩១ ហេីយខ្ញុំត្រូវបានជ្រេីសរេីសចូលបំរេីការងារមុនការមកដល់របស់កំលាំងកងទ័ព ដូចនេះខ្ញុំបានចាប់ផ្តេីមការងារនៅខែឧសភាឆ្នាំ១៩៩១។
លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បន្តថា, ការពិតគោលដៅសំខាន់បំផុតនៃបេសសកម្មអង្គការសហការប្រជាជាតិនៅម្ពុជា គឺការកសាងសន្តិភាពនៅកម្ពុជា ដោយត្រូវបញ្ចប់សង្គ្រាម ដកអាវុធនិងបោះឆ្នោត ដេីម្បីកម្ពុជាទទួលនិរន្តភាពសន្តិភាពនិងជារដ្ឋប្រជាធិបតេយ្យតរៀងទៅ! ។ បេសសកម្មនេះមិនសំរេចបានជោគជ័យទាំងស្រុងនោះទេ សង្គ្រាមនៅតែបន្តជាមួយពួកអតីត:ខែ្មរក្រហម ហេីយការដណ្តេីមបានសន្តិភាពពេញលេញពិតប្រាកដគឺជាស្នាដៃរបស់វរជនខែ្មរខ្លួនឯងគឺតាមរយ:នយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ជាមគ្គទេសក៍ឯកនិងប្រតិបត្តិករខែ្មរទាំងឡាយ! ៕
ដោយ : សិលា