ក្រុមគ្រូពេទ្យ យោធភូមិភាគពិសេសចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ( ដូសជម្រុញ ) ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃនិងជនបរទេស ៣សង្កាត់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈមេបញ្ជាការរងនាយសេនាធិការ និងជាប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ របស់យោធភូមិភាគពិសេស បានអញ្ជើញចុះពិនិត្យក្រុមគ្រូពេទ្យ របស់យោធភូមិភាគពិសេស ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ ចំនួន៣សង្កាត់ (ចាក់អង្រែលើ,ចាក់អង្រែក្រោម និងបឹងទំពន់ទី២) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានគិតគូរពីសុខទក្ខ សុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទាំងអស់ឲ្យរួចជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយះការបញ្ជាទិញ និងដោយជំនួយវ៉ាក់សាំងពីបរទេសបានចាក់ជូនកងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការមានវ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ ដូសទី៣ ( ដូសជម្រុញ )និងដូសទី៤ ដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ ។

លោក បានបន្តទៀតថា អនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគពិសេស ទទួលខុសត្រូវ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃនិងជនបរទេស ទទួលវ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ និងបានសំណូមពរដល់ ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃនិងជនបរទេស ថ្វីត្បិតបានទទួលចាក់វ៉ាក់សាំងដូសទី៤ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាននានារបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃនិងជនបរទេសទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ ។
_ផែនការសរុបចំនួន ៤០.៥១៧នាក់
_លទ្ធផលចាក់ថ្ងៃទី២៣ ខែមេសា ដល់
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បាន
ចំនួន ១.៤៨៩នាក់
_ បច្ចុប្បន្នកំពុងដំណើរការបន្ត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print