គ្រួសារមួយនៅក្នុងប្រទេសប្រេស៊ីលបានចិញ្ចឹមសត្វខ្លាដំបងចំនួន៧ក្បាលតាំង ពីនៅតូចៗ ហើយពេលនេះសត្វខ្លាទាំង នោះពេញវ័យមានរូបរាងធំស្ទើរតែប៉ុនសត្វគោទៅហើយ មានក្រចក និងចង្កូមវែងៗគួរ ឱ្យភ័យខ្លាច។ ប៉ុន្ដែសមាជិកនៅក្នុងគ្រួសារ នោះទាំងក្មេងទាំងចាស់រស់នៅប្រលែងលេងជាមួយគ្នាយ៉ាងសុខសាន្តមិនថា ក្មេង តូចនិងមនុស្សចាស់ឡើយ។
គ្រួសារជនជាតិប្រេស៊ីលនោះចាត់ទុកសត្វខ្លាទាំងនោះដូចជាសត្វចិញ្ចឹមដទៃទៀត ដែរ ដោយបណ្តោយឱ្យដើរដោយសេរីនៅក្នុងផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះម្ចាស់របស់វាបានបញ្ចុកសាច់ដោយផ្ទាល់ និងមុជទឹកជា មួយគ្នាទៀតផង។
មេគ្រួសារចិញ្ចឹមសត្វខ្លានោះឈ្មោះលោក Ary Borges រស់នៅទីក្រុងម៉ារីនហ្គា រដ្ឋប៉ារ៉ាណា ប្រទេសប្រេស៊ីលបានចិញ្ចឹម សត្វតោ សត្វខ្លាជាច្រើនឆ្នាំមកហើយ។ ពេលនេះសត្វខ្លាដែលលោកចិញ្ចឹមតាំងពីតូចៗបានធំពេញវ័យរស់នៅជាមួយគ្រួសារ ដែលមានសមាជិក៥នាក់ក្នុងនោះមាន ភរិយា និងកូនស្រី៣នាក់ទៀតរបស់លោក។
គ្រួសារបស់លោកបានផ្ដល់សិទ្ធិសេរី ភាពដល់សត្វខ្លាទាំងនោះរស់នៅក្នុងផ្ទះជាមួយគ្នា។ ចំណែកកូនស្រីតូចៗរបស់លោក បានបញ្ចុកសាច់ផ្ទាល់ដល់សត្វខ្លាទាំងនោះទៀតផង។ លោកAry Borges បាន រៀបរាប់ឱ្យដឹងថា “លោកមិនដែលភ័យ ខ្លាចថា កូនតូចៗរបស់់លោកត្រូវសត្វខ្លាខាំស៊ីនោះទេដោយសារតែការរស់នៅមាន ការគោរពស្រឡាញ់គ្នាទៅវិញទៅមកដូចជាមនុស្សអ៊ីចឹងដែរ” ។
លោកបន្ដទៀតថា ពេលទំនេរលោកក៏បានឱ្យចៅស្រីអាយុ២ឆ្នាំឡើងជិះលើសត្វខ្លាដើរលេងដោយមិនបារម្ភពីសុវត្ថិភាព នោះឡើយ។
លោកAry Borges បន្ដទៀតថា ជីវិត របស់លោកនឹងអត់ន័យប្រសិនបើគ្មានសត្វ ខ្លាទាំងនោះរស់នៅជាមួយ ។
កន្លងមកក៏មានព័ត៌មានផ្សព្វផ្សាយពីគ្រួសារមួយរស់នៅជាមួយសត្វតោអស់ រយៈកាលជាច្រើនឆ្នាំដោយសុខសាន្តមិនខុសអ្វីពីការរស់នៅជាមួយសត្វខ្លាដូច គ្រួសាររបស់លោកAry Borges នោះទេ។ បើទោះបីការស់នៅប្រព្រឹត្ដដោយធម្មតា ប៉ុន្ដែពេលខ្លះក៏ស្ទើរតែលស់ព្រលឹងដោយ សារតែខ្លាកំណាចនោះដែរ។
នាងTippi Hedren និងស្វាមីលោក Noel Marshall រួមជាមួយកូនស្រី Melanie Griffith ចង់ផលិតខ្សែភាពយន្ដស្ដីពីសត្វតោកំណាចដែលមានចិត្ដស្លូតបូតមានមេត្ដា ចេះស្ដាប់បង្គាប់ម្ចាស់ ដូចសត្វចិញ្ចឹមក្នុង ផ្ទះដទៃទៀត។ តាមអ្នកឯកទេសស្ដីពីសត្វព្រៃបានបញ្ជាក់ថា ដើម្បីឈ្វេងយល់កាន់តែច្បាស់ពីសត្វតោកំណាចពីអារម្មណ៍រស់នៅរបស់វាចាំបាច់ត្រូវតែប្រើប្រាស់ពេល វេលាយូរ។ ដូចជាក្រុមគ្រួសារខាងលើបាន ចិញ្ចឹមនិងរស់នៅជាមួយសត្វតោរយៈ ពេលជាង៤០ឆ្នាំកន្លងមក ដោយការដេក ហូបចុក មុជទឹកជាមួយគ្នាយ៉ាងស្និទ្ធស្នាល។ សមាជិកក្នុងគ្រួសារនាង Tippi Hedren ចាត់ ទុកសត្វតោយ៉ាងធំនោះជាសមាជិកមួយ រូបក្នុងគ្រួសារ ហើយរាល់សកម្មភាពទាំងឡាយប្រព្រឹត្ដទៅតាមធម្មតា៕
ប្រែសម្រួល៖ ម៉ែវ សាធី