គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២! កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា​ សរុប ១៦លាន​នាក់​ មាន ៩៣,២២%

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹង​ថា៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២​ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,២២% ។

ក្រសួង​សុខាភិបាល​ បានបញ្ជាក់បន្ថែមថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៧,៤៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់​។

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់៕

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print