លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ដាក់កម្លាំងល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានចាត់ឱ្យ​កម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាត ពេលយប់ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរសមុទ្រ។ 

ជាមួយគ្នានោះ​ លោកស្នងការ​ ក៏បានចាត់ឱ្យកម្លាំងចំណុះ​របស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ ប្រចាំបញ្ជា និងល្បាតនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង​។ 

គួរជម្រាបដែរថា​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជារៀង​រាល់​ថ្ងៃ​ តែងតែ​ចាត់ឱ្យ​កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕

          

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print