លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​៖​ ចំនួន​១៥​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៨​នាក់​ នៅថ្ងៃ​ទី​២៨​ ខែមេសា

ចែករំលែក៖

​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ជនសង្ស័យ​ចំនួន​៤៨​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។

​របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៨​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ១១​ករណី​ ឃាត់​ ២៦​នាក់​ +​ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ២២​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៨​ ខែមេសា​ រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៨៧៩,៧៩​ក្រាម​ និង​៣​កញ្ចប់​តូច​ ។​

​ជាក់ស្ដែង​លទ្ធផល​ខាងលើ​ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៦​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៨​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៨៦៨,០៥​ក្រាម​។​ 

២​ /​ កំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៣​កញ្ចប់​តូច​។​ 

៣​ /​ កំពង់ចាម​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៤​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ១២​នាក់​ ចាប់​យក​Ice​ ៣,៩៦​ក្រាម​។​ 

៥​ /​ រតនគិរី​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១,៥៦​ក្រាម​។​ 

៦​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៤​នាក់​។​ 

​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

២​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៦,១៣​ក្រាម​ ៕ដោយ​៖ស​ តារា​


...

រូបភាព៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print