សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២-២០២៤

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ដោយមានការអញ្ជើញចូលរួមពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានទី១ នៃ គ.ស.អ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានទី២ នៃ គ.ស.អ ព្រមទាំងឧបនាយកដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរាជធានី-ខេត្ត សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាសមាជិក នៃ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានអានអនុក្រឹត្យ ស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ)សម្រាប់ការបោះឆ្នោតឆ្នាំ២០២២-២០២៤ និងសេចក្តីសម្រេច ស្តីពីការបងើ្កតលេខាធិការដ្ឋាន គ.ស.អ ឆ្នាំ២០២២-២០២៤។
ក្រោយអានអនុក្រឹត ស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) រួច លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃ គ.ស.អ បានអានខ្លឹមសារផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ជូនអង្គពិធីទាំងមូលជ្រាបផងដែរ។

ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ.ប)បានថ្លែងចំណាប់អារម្មណ៍ដោយបានគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលបានផ្តល់កិច្ចសហការជាមួយ(គ.ជ.ប)ក្នុងការរៀបចំផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ក្នុងគោលបំណងធានាពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតដែលត្រូវរៀបចំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គម្រាមកំហែង និងអំពើហិង្សា។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ)ត្រូវបានសម្រេចដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីបំពេញតួនាទីធានាសុវត្ថិភាព និងសន្តិសុខ បម្រើឱ្យកិច្ចការងារបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានលេខាធិការដ្ឋានមួយជាសេនាធិការ។ លើសពីនេះទៀត សម្តេចក្រឡាហោម បានបញ្ជក់បន្ថែមថា អំពីកិច្ចការងារដែលគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) ត្រូវធ្វើ គឺធ្វើយ៉ាងណាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់សម័យកាលបោះឆ្នោតសំដៅពង្រឹងនីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យ។

សម្តេចក្រឡាហោម មានប្រសាសន៍ឱ្យដឹងទៀតថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក និងនាពេលខាងមុខ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដែលជាសក្ខីភាព នៃឆន្ទៈនយោបាយ ព្រមទាំងការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំនៃគណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិដើម្បីភាពសុខក្សេមក្សាន្ត សំបូររុងរឿង ព្រមទាំងការលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print