បុរសម្នាក់បើកបររថយន្តកែច្នៃខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូកំពុងបើកនៅខាងស្ដាំបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ពីសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា នៅវេលាម៉ោង១៩និង០៥នាទី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានករណី
គ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងរវាងរថយន្ដកែច្នៃនឹងម៉ូតូនៅភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយសារ
រថយន្តកែច្នៃបើកបរក្នុងទិសដៅពីក្បូងទៅ
ជើងរួចហើយបើកទៅចូលខាងស្ដាំដៃបុកអ្នកបើកម៉ូតូដែលកំពុងបើកបរពីជើងទៅត្បូងបណ្ដាលឱ្យដួលដួលទៅលើផ្លូវថ្នល់
កៅស៊ូធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយមកសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តបានចុះមកធ្វើការវាស់វែង រួចក៏ហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមកដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាល រីឯសពជនរងគ្រោះរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យ។
សមត្តកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតងរបួសធ្ងន់ រីឯម៉ូតូខូចខាត១គ្រឿងធ្ងន់ ចំណែករថយន្តកែច្នៃបង្កហេតុរងការខូចខាតស្រាល។

​ករណីខាងលើបង្កឡើងដោយ
អ្នកបើករថយន្តកែច្នៃ ដែលមានម្ចាស់ឈ្មោះ ឆេង ធាន ភេទ​ប្រុស​ អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ រងរបួសស្រាល។
​ អ្នកបើកបរម៉ូតូឈ្មោះ ម៉ី ឌីណា ភេទ​ប្រុស​ អាយុ៣០ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ) បេីកបរម៉ូតូម៉ាកHONDA Dream ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1C-7429 រងការខូចខាតធ្ងន់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺមកពីកត្តាមនុស្ស(បើកបររថយន្តមិនប្រកាន់ស្តាំ)។
សមត្តកិច្ចនគរបាលជំនាញបានបន្តទៀតថា ករណីខាងលើនេះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានប្រគល់សាកសពជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ហើយវត្ថុតាងត្រូវបានយកមករក្សាទុកនៅការិយាល័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print