ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់លើកឡើងថា, ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្វែងយល់ពីឈ្មោះ និងបៀបប្រើប្រាស់សញ្ញាចរាចរណ៍ខាងដូចមានខាងក្រោមនេះ :
១. ផ្លាកសញ្ញាតម្រូវងាកស្ដាំ (KEEP RIGHT)៖ ផ្លាកសញ្ញានេះតម្រូវឱ្យយានយន្តជំនិះគ្រប់ប្រភេទបើកបរងាក ឬវាងទៅស្ដាំ។
២. សញ្ញាបង្ហាញឧបសគ្គ នៅលើទ្រូងផ្លូវ OBJECT MARKET (AT CENTER)៖ សញ្ញានេះប្រើសម្រាប់បង្ហាញអ្នកបើកបរប្រុងប្រយ័ត្ន មានឧបសគ្គនៅលើទ្រូងផ្លូវឯកទិស ដូចជាខឿន ឬសួនច្បារ។
ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងស្នើសុំការសហការពីបងប្អូនក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីឃើញផ្លូវជង្ហុកសំបុកមាន់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា ៕