គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ ដើមរដូវវស្សាធ្វើមកដល់ស្ថានភាពគ្រោះធម្ម ជាតិក៏កើតឡើងជាញឹកញាប់ជាពិសេសបញ្ហាផ្គររន្ទះខ្យល់កន្ត្រាក់ដែលបណ្ដាលអោយគ្រោះថ្នាក់ដល់សត្វអាយុជីវិតប្រជាពលរដ្ឋជាពិសេសការរលំផ្ទះសម្បែង។ហេតុដូច្នេះហើយអជ្ញាធរមានសមត្ថកិច្ចអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ។

អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយក្រើនរម្លឹកដល់ប្រជាពលរដ្ឋជាពិសេសនៅតាមទីជនបទត្រូវប្រុងប្រយ័ត្នបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ជាដើមនោះ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេស និងរដូវវស្សាចូលមកដល់នៅខែឧសភាខាងមុខនេះ។ ធម្មតាដើមរដូវតែងតែមានខ្យល់កន្ត្រាក់ព្យុះភ្លៀងផ្គរដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

នៅថ្ងៃទី២៩ ខែមេសានេះ លោក ឃុន សុខា អ្នកនាំ ពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង់​គ្រោះ​មហន្តរាយ បានឱ្យដឹងថា ដើម្បីបង្កាទុកជាមុននៃគ្រោះមហន្តរាយនៅរដូវវស្សា គណៈកម្មាធិការជាតិ​គ្រប់គ្រង់គ្រោះ មហន្តរាយ បានត្រៀមលក្ខណៈរួចរាល់ទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។ ការត្រៀមលក្ខណៈនោះមានដូចជា៖ សំភារៈបរិក្ខារ ស្បៀងអាហារ ​និងកងកម្លាំងជាដើម។ លើសពីនេះកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុង ប្រយ័ត្ន​ចំពោះបាតុភូតជាតិ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ​ខណៈរដូវវស្សានឹងចូលមកនៅខែឧសភា ​ហើយនៅដើមរដូវវស្សានេះទៀតសោត និងមានផ្គរ រន្ទះខ្លាំងៗ។

ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល អាកាសធាតុ
ឡានីណា ក្នុងកម្រិតខ្ពស់ដល់ខែឧសភា ទើប​មានការប្រែប្រួល ហើយស្ថានភាពនេះ បានធ្វើឱ្យអាកាសធាតុមិនក្តៅខ្លាំង ​និងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយតិចច្រើនសឹកគ្រប់ខេត្ត ​ដែលអំណោយផលល្អច្រើនដល់វិស័យកសិកម្ម។ ភ្ញៀងកក់ខែបានកាត់បន្ថយជាអតិបរមាការប្រឈមនឹងការខ្វះខាតទឹក​ ដែលបានកើតមានពីដើមឆ្នាំ ហើយក៏​បានបង្កលក្ខណៈងាយស្រួលដល់កសិករ ក្នុងការបង្កើនបរិមាណនៃការ​ដាំដុះ​ស្រូវប្រាំង​ផងដែរ។ ​នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ។

របាយការណ៍ ដដែលបន្តថា ក្នុងខែមីនា ​ឆ្នាំ២០២២ ​នៅក្នុងអន្តរកាលនៃរដូវរំហើយ​ និងរដូវប្រាំង ភ្លៀងកក់ខែ​បានធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនៅតាមបណ្តាខេត្តជាច្រើន ជាមួយនឹងការ​កើត​មានផ្គរ រន្ទះ ​និងខ្យល់​បក់បោកខ្លាំងជាបន្តបន្ទាប់ ​ដែលបណ្តាលឱ្យ ផ្ទះរលំ​ និងខូច​ធ្ងន់ធ្ងរ ២២០ខ្នង ​ផ្ទះរបើកដំបូល​ និងខូចមធ្យម៨៥៦ខ្នង ​របើកដំបូលសាលារៀន ​៩អគារ មណ្ឌលសុខភាព១អគារ រងគ្រោះស្លាប់២នាក់ ​និងរបួស៦នាក់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print