ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករោងនិងគ្រែដោយខ្លួនឯងមួយបានកើតឡើងកាលពីវេលាម៉ោង២៣និង៥០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវលេខ១១០ ឋិតក្នុងភូមិឈើទាលឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលអោយស្លាប់។
ជនរងគ្រោះឈ្មោះ ប៉ុក- វីរៈហៅសុង ភេទប្រុសអាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ ជាមន្រ្តីនគបាលចរាចរណ៍រាជធានីភ្នំពេញ ( ស្លាប់នៅកន្លែងកើតហេតុ ) បើកម៉ូតូម៉ាក និច ពណ៌ត្រួយចេក គ្មានពាក់ស្លាកលេខ បើកមានទិសដៅពីច្បារអំពៅមកឃុំកំពង់ស្វាយ ។
សាក្សីបាននិយាយថាៈមុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូម្នាក់ឯងពីច្បារអំពៅមកផ្ទះនៅឃុំកំពង់ស្វាយ ពេលមកដល់ចំណុចកើតហេតុ អត់ងងុយងោមួយភាំង ហើយ ម៉ូតូកំពុងមានល្បឿនក៏រេចង្កូតទៅចិញ្ចើមផ្លូវខាងស្ដាំដៃ បុកនិងរោង-គ្រែ លក់ដូរនៅចិញ្ចើមផ្លូវបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមតែម្ដង។
ករណីខាងលើនេះ ត្រូវបានខាងក្រុមគ្រួសារជនរងគ្រោះបានដឹកសពជនរងគ្រោះយកទៅផ្ទះ ធ្វើបុណ្យតាម ប្រពៃណីហើយ ៕
ដោយ៖ សុខ ខេមរា