ខេត្ដកណ្ដាល ៖ បុរសវ័យចំណាស់ម្នាក់ ឈ្មោះតាមឿន ចិន អាយុ៦៣ឆ្នាំ រស់ នៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្ដ កណ្ដាល ជាប្រជាពលរដ្ឋក្រីក្រម្នាក់ត្រូវ បានអ្នកយាមស្រះត្រីរួមជាមួយសមត្ថ កិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំចាប់បង្ខំឱ្យ បង់ប្រាក់ចំនួន៥០០ដុល្លារ ដើម្បីជាថ្នូរ នឹងការដោះលែង ខណៈគាត់រួមជាមួយ នឹងក្មេងៗជាច្រើនទៀតបានចុះទៅចាប់ ត្រីនៅក្នុងស្រះមួយកន្លែង ស្ថិតក្នុងភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាងកាល ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នោះ ។
រឿងហេតុខាងលើនេះបានផ្ទុះឡើង នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៥ បន្ទាប់ពីថ្នាក់លើយល់ឃើញថា ប្រសិនបើអ្នកយាមស្រះរួមទាំងសមត្ថ កិច្ចមានចេតនាជំរិតដោយបង្ខំឱ្យបុរស វ័យចំណាស់រូបនេះបង់ប្រាក់ចំនួន៥០០ដុល្លារជាថ្នូរនឹងការដោះលែង គឺជារឿង អយុត្ដិធម៌ ពីព្រោះមានមនុស្សជាច្រើន បានចូលទៅចាប់ត្រីដែលគេបូមរួច រាល់អស់ទៅហើយក្នុងនោះគាត់ជាជន រងគ្រោះ បានចាប់ត្រីចំនួន៤-៥ក្បាល ប៉ុន្ដែអ្នកយាមស្រះឈ្មោះថាច់ យ៉ាត មកទាន់ក៏ចាប់ឱ្យគាត់ឡើងលើគោក រួចហើយចាប់ឆែកឃើញប្រាក់ជាង ៥០០ដុល្លារ និងប្រាក់រៀលជាង៣០ម៉ឺន រៀល ទើបឃាត់ទុក ។
បុរសវ័យចំណាស់តាមឿន ចិន បាន បញ្ជាក់ថា ខ្លួនពិតជាបានចុះទៅចាប់ ត្រីនោះមែនជាមួយនឹងមនុស្សជាច្រើន នាក់ប៉ុន្ដែអ្នកយាមស្រះបានចាប់គាត់តែ ម្នាក់ប៉ុណ្ណោះប្រគល់ឱ្យសមត្ថកិច្ចរួច ហើយមានគេគំរាមឱ្យបង់លុយ បើមិន បង់ត្រូវចាប់ដាក់គុក ។ គាត់បន្ដថា ភ័យពេកក៏បានយកប្រាក់ដែលកូនប្រសា ផ្ញើទុកសម្រាប់ដល់ថ្ងៃសម្រាលកូនរបស់ គេប្រគល់ឱ្យអ្នកយាមស្រះនោះតែម្ដង។ អ្នកយាមស្រះបានអះអាងថា ខ្លួនពិត យកប្រាក់ចំនួន៥០០ដុល្លារនោះមែន ២០០ដុល្លារប្រគល់ឱ្យទៅសមត្ថកិច្ច ២០០ដុល្លារទៀតប្រគល់ទៅឱ្យប្រជា ការពារ នៅសល់១០០ដុល្លារទុកខ្លួនឯង។
មានមតិជាច្រើនបានរិះគន់ថា មិន គួរណាសមត្ថកិច្ចសមគំនិតជាមួយនឹង ម្ចាស់ស្រះ យករឿងតូចតាចកំបិកកំប៉ុក មកកៀបសង្កត់អ្នកក្រខ្សត់បែបនេះទេ ម្យ៉ាងវិញទៀតគាត់គ្រាន់តែទៅចាប់ត្រី ដែលនៅសល់ក្នុងស្រះដើម្បីដោះស្រាយ ក្រពះមិនមែនជារឿងបទល្មើសឧក្រិដ្ឋ ដែលត្រូវតែផ្ដន្ទាទោសនោះឡើយ ។
បើទោះជាមានប្រតិកម្មពីថ្នាក់លើ ក៏ដោយខាងសមត្ថកិច្ចបានត្រឹមតែអះ អាងថា បុរសវ័យចំណាស់រូបនេះធ្លាប់ មកចាប់ត្រីជាញឹកញាប់ទើបលើកនេះ អ្នកយាមស្រះចាប់ប្រគល់ឱ្យសមត្ថកិច្ច ក្នុងនោះថែមទាំងនាំគ្នាគំរាមបើមិនយក លុយមកបង់ឱ្យទេ ត្រូវចាប់ខ្លួនដាក់គុក ទើបធ្វើឱ្យគាត់ភ័យស្លុនស្លោបង្ខំចិត្ដយក ប្រាក់ដែលកូនប្រសាផ្ញើទុកបង់ឱ្យតែម្ដងទៅ ៕ សុខ ខេមរា
ចាប់ត្រីបាន៤-៥ក្នុងស្រះប៉ុណ្ណោះ សមត្ថកិច្ចបង្ខំឱ្យបុរសវ័យចំណាស់ ក្រខ្សត់បង់លុយ៥០០ដុល្លារ
...