ខេត្តបន្ទាយមានជ័យ៖
ជនសង្ស័យគ្រឿងញៀនចំនួន១៤នាក់ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួនធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២១និង២២ខែក្កដា ឆ្នាំ២០១៥នៅចំណុច៣កន្លែងផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ។ក្នុងប្រតិបត្តិការសមត្ថកិច្ចឆែកឆេរដកហូតថ្នាំញៀនមេតំហ្វេតាមីន ទឹកកកសរុប១៧កូនថង់ ថ្នាំញៀនមេតំហ្វេតាមីនWY ១៨គ្រាប់ ដាវសាំម៉ូរ៉ៃ២ដើម និងកាំភ្លើង ខ្យល់បាញ់គ្រាប់កង់ចំនួន១ដើម ដោយដាវសាំម៉ូរ៉ៃនិងកាំភ្លើងខ្យល់ទាំងនោះត្រូវបានគេសង្ស័យថាជនសង្ស័យគ្រឿងញៀនខាងលើទុកសម្រាប់ប្រព្រឹត្តបទល្មើសខុសច្បាប់។
ជនសង្ស័យគ្រឿងញៀនទាំង១៤នាក់នោះដែរមានជនសង្ស័យម្នាក់ជាមុខសញ្ញា ស្ថិតក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចដែលស្វែងរកចាប់ឃាត់ខ្លួនពាក់ព័ន្ធនិងការជួញដូរថ្នាំញៀនយ៉ាង សកម្មនៅក្នុងខេត្តបន្ទាយមានជ័យ ។ជនសង្ស័យទាំងអស់ ត្រូវបានគេបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់នៅល្ងាចថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៥ នេះ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តប្រាប់ឱ្យដឹងថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យចេញបង្កាបជនសង្ស័យគ្រឿង ញៀនខាងលើគ្រាដែលវិធានការបង្រ្កាបនិងទប់ស្កាត់គ្រឿងញៀនកំពុងតែអនុវត្តជាប្រចាំ ក្រោម បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំង១៤នាក់ ក្នុងនោះនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងការិយាល័យជំនាញឃាត់ខ្លួនមុខសញ្ញាលក់ចែកចាយនិងប្រើប្រាស់ថ្នាំញៀនបានចំនួន៧នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីន ទឹកក១៦កូនថង់ ថ្នាំញៀនមេតំហ្វេតាមីន WY ១៨គ្រាប់ និងដាវសាំម៉ូរ៉ៃ២ដើម។ នគរបាល ស្រុកម៉ាឡៃចាប់ឃាត់ខ្លួនចំនួន៥នាក់ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ហើយថែមបង្កអំពើហិ ង្សា វាយគេបណ្តាលឱ្យរងរបួសទៀតផង ជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ១ករណីទៀត ដកហូតកាំភ្លើងខ្យល់១ដើម។ នគរបាលការិយាល័យជំនាញសហការជាមួយនគរបាលក្រុងសិរីសោភ័ណចាប់ឃាត់ខ្លួនមុខសញ្ញាលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ២នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកក១កុនថង់ និងឧបករណ៍សម្រាប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។
លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចបង្រ្កាបជនសង្ស័យ គ្រឿងញៀនខាងលើ សមត្ថកិច្ចកំពុងតែស្រាវជ្រាស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនមេខ្លោងនៅ ខាងក្រោយខ្នងជនសង្ស័យគ្រឿងញៀនទាំងនោះដើម្បីយកមកចាត់ការតាមផ្លូវច្បាប់បន្តទៀត៕សំ វិច្ឆិកា
២ថ្ងៃនគរបាលខេត្តបន្ទាយមានជ័យបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១៤នាក់ និងដកហូតថ្នាំញៀនមួយចំនួន
...