ភ្នំពេញ៖ ជនរងគ្រោះម្នាក់បានរត់ចេញបន្ទប់ផ្ទះជួលរបស់ខ្លួនតាមជនដៃដល់ដែលចាក់មកលើខ្លួនតែដោយសារសំណាងអាក្រក់រូបគេរបួសធ្ងន់ធ្ងរពេកបញ្ជូនទៅដល់មន្ទីរពេទ្យបានបាត់បង់ជីវិត។
អំពើឃាតកម្មចាក់សម្លាប់ខាងលើនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ក្រុម១១ ផ្លូវលេខ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះបាត់បងជីវិតត្រូវបានគេស្គាល់ឈ្មោះ ហួន ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលខាងលើ មានស្រុកកំណើតនៅភូមិចំកាឪឡឹក ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវចាប់បានភ្លាមឈ្មោះ យ៉ែម ទឹម ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នស្ថិតនៅអធិការដ្ឋានខណ្ឌឫស្សីកែវ កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ អរុណរះ
...