សម្តេចតេជោ​ ហ៊ុន​ សែន​ បង្ហាញពីក្តីស្រឡាញ់ពេញបេះដូងទៅលើជនរួមជាតិលើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចតេជោ​ បានថ្លែងមុននេះថាៈ​ ពេលនេះខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុតាមរថភ្លើង ។ រថភ្លើង និងផ្លូវដែកត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយសារសង្រ្គាមកាលពីជាង៤០ឆ្នាំកន្លងទៅនេះ។ នៅពេលនេះការរៀបចំជួសជុល និងកសាងផ្លូវដែកត្រូវបានរៀបចំឡើងវិញដើម្បីជំរុញការធ្វើដំណើរ និងដឹកជញ្ជូនទំនិញពីកំពង់ផែក្រុងព្រះសីហនុ និងពីតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនានាមកកាន់ទីក្រុងភ្នំពេញ និងពីភ្នំពេញទៅកាន់បណ្តាខេត្តជាច្រើនទៀតដូចជាពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម។ ពេលនេះយើងមានជម្រើសធ្វើដំណើរតាមរថភ្លើង ឡើងវិញហើយ!

ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ពាណិជ្ជករ ជ្រើសរើសការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមមធ្យោបាយផ្លូវដែក ដែលចំណាយថវិកាតិច ហើយមានសុវត្ថិភាព និងប្រសិទ្ឋិភាពខ្ពស់។ ដោយសារប្រទេសជាតិមានសុខសន្តិភាពទើបរាជរដ្ឋាភិបាលមានឱកាសកសាងផ្លូវគមនាគមន៌ដឹកជញ្ជូនគ្រប់បែបយ៉ាងដើម្បីសម្រួលនិងបម្រើផលប្រយោជន៌ជូនប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករជាតិ និងអន្តរជាតិកាន់តែទូលំទូលាយ។

ផឹកទឹកនឹកដល់ប្រភពទឹក ហូបផ្លែឈើនឹកដល់អ្នកដាំ។ ទូលបង្គំយើងខ្ញុំសុំអរព្រះគុណព្រះបិតាជាតិខ្មែរសម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំកសាងផ្លូវរថភ្លើងនេះក្នុងសម័យសង្គមរាស្ត្រនិយមនាទសវត្ស១៩៦០ ដែលបន្សល់ទុកឱ្យកូនចៅបានប្រើប្រាស់រហូតដល់សព្វថ្ងៃ៕​

image

image

image

image

image

image

image

image

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print