សូមលោកស្នងការខេត្តមេត្តា ពិនិត្យគោលដៅនគរបាលអនុវត្តច្បាប់ចរាចរណ៍ នៅស្រុកគីរីវង្សនិងនៅក្នុងស្រុកទ្រាំងនិងក្រុងដូនកែវផង ឬដាក់យកលុយពីប្រជាពលរដ្ឋដឹកទំនិញ ?

ចែករំលែក៖

ខេត្តតាកែវ  : កន្លងទៅកាលណា ការដាក់កុងត្រូលហើយយកលុយពីប្រជាពលរដ្ឋ ដឹកទំនិញ គេហៅថា, និងត្រូលជជុះ ។ ប៉ុន្តែអស់ហើយកុងត្រូលជជុះ ខណៈសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយលុបបំបាត់។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទៅនិងម្ចាស់ឡានដឹងទំនិញបានលើកឡើងនឹងឆ្ងល់ថា អ្វីបានជាគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅលើផ្លូវឆ្ពោះពីខេត្តតាកែវទៅច្រក កម្ពុជា-វៀតណាម ច្រកភ្នំដិនមានពីគោលដៅ (ពោល)គឺអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំង យប់ទាំងថ្ងៃ មួយសប្តាហ៍ពេញ។ ការអនុវត្តច្បាប់ចរាចរណ៍នេះប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមធ្យមទេអ្វីដែលជាភាពជាក់ស្ដែងនោះគឺដាក់កុងត្រូលចាំយកលុ យពីឡានដែលដឹកទំនិញមកពីច្រកទ្វេភាគីកម្ពុជា-វៀតណាមភ្នំដិន ។

សូមជម្រាបជូនថា, ប្រភពព័ត៌មានពីរម្ចាស់ឡានដែលដឹកទំនិញមកពីប្រទេសវៀតណាមតាមច្រកភ្នំឌិនផ្លូវឆ្ពោះមកខេត្តតាកែវឬបន្តទៅភ្នំពេញពួកគាត់បានលើកឡើងថា : បើបង់ត្រឹមពន្ធគយវាមិនមែនជាបញ្ហានោះទេ ប៉ុន្តែគឺត្រូវចំណាយថវិកាបង់ឲ្យគោលដៅចររាចរណ៍ចំនួនពីគោល ដៅ ទីមួយគឺស្ថិតក្នុងស្រុកគីរីវង្សនិងគោលដៅទីពីរគឺជាគោលដៅចល័តគឺស្ថិតនៅក្នុងស្រុកទ្រាំងនិងក្រុងដូនកែវ ដែលដាក់គោល ដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ ពួកគាត់បានបញ្ជាក់ថានៅទីតាំងគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ទាំង ពីនោះបើសិនជាឡានដឹកទំនិញណាមកពីប្រទេសវៀតណាមឆ្លងកាត់តាមផ្លូវនោះមិនបង់ឱ្យគោលដៅត្រួតពិនិត្យទេគឺឡាននោះមិនអាចដំណើរការបានទេ ។ ដូច្នេះសូមលោកស្នងការនគរបាលខេត្តតាកែវ មេត្តាជួយពិនិត្យឡើងវិញផង ថាតើមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ ឬក៏យកឱកាសនេះ ដើម្បីគាបសង្កត់យកលុយពីអ្នករកស៊ីដឹកជញ្ជូនទំនិញ? ប្រជាពលរដ្ឋមានជំនឿថា, ថ្នាក់លើមិនអនុញ្ញាតអោយធ្វើបែបនេះទេ គឺអនុវត្តន៍ច្បាប់ចរាចរណ៍ ត្រូវតែអនុវត្តច្បាប់ចរាចរណ៍ មិនមែនយកលេសដើម្បីកៀបលុយប្រជាពលរដ្ឋដឹកទំនិញឡើយ។ 

ជុំវិញនូវបញ្ហាលើកឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាបញ្ហាលើកឡើ ងរបស់អាជីវករម្ចាស់ឡានទំនិញ នូវបញ្ហាគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកទាំងពីរគោលដៅ តម្រូវឲ្យបង់ប្រាក់និងដាក់ទាំង យប់ទាំងថ្ងៃនេះ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក ឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងជាអ្នកគ្រប់គ្រងគោលដៅ មិនអាចសុំឲ្យបកស្រាយនូវចម្ងល់របស់ប្រជាជននិងអាជីវករ បានទេនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ព្រោះគ្មានលេខទូរស័ព្ទ ។ សង្ឃឹមថាលោកស្នងការនគរបាលខេត្តដែលទើបនឹងឡើងថ្មី និងធ្វើការត្រួតពិនិត្យ ស៊ើបអង្កេត ស្រាវជ្រាវ ជុំវិញបញ្ហាមិនប្រក្រតីទាំងនេះ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print