ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនា ខណៈស្រវឹងស្រាកាប់ទៅលើអ្នកភូមិបណ្ដាលអោយរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី០១ ខែឧសភាឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិសាម៉រ ឃុំខ្សែត្រស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីសង្ស័យមានឈ្មោះមុំ ណាក់ អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះហិន ផល្លី អាយុ៥១ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នាដោយរងរបួសត្រូវមួយកាំបិតចំក្បាលបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្វាយទាប។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុស្ត្រីសង្ស័យបានផឹកស្រាឡើងស្រវឹងជោគហើយមានជម្លោះពាក្យសំដីជាមួយបុរសរងគ្រោះរហូតឈានដក់ប្រើហិង្សាខណៈបានដើទៅយកកាំបិតហើយកាប់ចំក្បាលបណ្តាលអោយហូរឈាមស្រោចខ្លួនបង្កការភ្ញាក់ដល់អ្នកភូមិនិងក្រុមគ្រួសារទាំងយប់។
ក្រោយពីបង្កហិង្សាស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួនយកទៅសាកសួរ ចំណែកបុរសរងគ្រោះត្រូបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្វាយទាប៕
ដោយ៖ យឹម សុថាន