Update: អភិបាលខេត្តស្វាយរៀងដាក់វិធានការស្តីពីការទប់ស្កាត់នាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសជិតខាងចូលដោយខុសច្បាប់ !

ចែករំលែក៖

 

ខេត្តស្វាយរៀង : រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ  ស្តីពី វិធានការស្តីពីការទប់ស្កាត់នាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសជិតខាង ដោយខុសច្បាប់។ 

សូមបញ្ជាក់ថា, កាលពីល្ងាចម្សិលមុិញ អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានសរសេរករណី មានឈ្មួញនាំសត្វជ្រូករស់ឆ្លងតាមសាឡាង ក្នុង១ថ្ងៃយ៉ាងតិចចាប់ពី៣០០ក្បាល ចូលខេត្តស្វាយរៀង និងខេត្តព្រៃវែង ទើបនៅថ្ងៃទី២ ខែឧសភានេះ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ  ស្តីពី វិធានការស្តីពីការទប់ស្កាត់នាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសជិតខាង ដោយខុសច្បាប់។ 

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា, កន្លងមកនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថា មានអាជីវករមួយចំនួនបានលួចនាំចូល ដោយខុសច្បាប់នូវ សត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ចូលមកខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យ បានត្រឹមត្រូវ និងមួយផ្នែកធ្វើឱ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។ ដូច្នេះ ដើម្បីចូលរួម ទប់ស្កាត់បញ្ហាកើតមានអសកម្មខាងលើនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដូចខាងក្រោម៖

១. ស្នងការនគរបាលខេត្ត វរនគរបាល/យោធាការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ នៅតាមព្រំដែនត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូល រួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។ ២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច ពាក់ព័ន្ធតាមបណ្តាច្រករបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជា ប្រចាំចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងករណ៏ចាំបាច់ ត្រូវរាយការណ៍ និងសុំគោលការណ៍មករដ្ឋបាលខេត្ត និងចាត់វិធានការចំពោះជនល្មើសមក ផ្តន្ទាទោសតាមច្បាប់។

ទទួលបានការណែនាំនេះ សូមសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវចូលរួម និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print