ឃាត់ខ្លួន​មនុស្ស​ជាង​ ១០នាក់​ យកមកសាកសួរ​ពាក់ព័ន្ធ​ករណី​ឆក់​ នៅក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ​ចំនួន​ ១៦នាក់​ ត្រូវ​បានកម្លាំងនគរបាលខេត្តព្រះសីនុ​ ឃាត់ខ្លួន​ជាបន្ដបន្ទាប់​យកមកសាកសួរ​ក្នុង​ករណី​ឆក់​ទូរស័ព្ទ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។

ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅយប់ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ​ ២០២២ថា៖​ កាលពីវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថ្មីៗ​នេះ​ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ០៣នាក់ ជិះម៉ូតូ ០១គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ១នាក់ ភេទប្រុស ជនជាតិវៀតណាម រួចជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន ១៦នាក់ ភេទប្រុស ជាបន្តបន្ទាប់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។

បន្ទាប់ពីសមត្ថកិច្ចយើងបានធ្វើការសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឃើញថា មានជនសង្ស័យចំនួន ០៦នាក់ ដែលពាក់ព័ន្ធនៅក្នុងករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ចំណែកជនសង្ស័យចំនួន ១០នាក់ មិនមានការពាក់ព័ន្ធឡើយ ទើបសមត្ថកិច្ចធ្វើការអប់រំឲ្យក្រុមគ្រួសារធានាត្រឡប់ទៅផ្ទះវិញ ។

ជនរងគ្រោះឈ្មោះ TRAN NHAT TAN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកដឹកម្ហូបអាហារ ស្នាក់នៅភូមិ ៥សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារបាត់បង់៖
-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ ។

ជនសង្ស័យចំនួន ០៦ នាក់ ៖
១-ឈ្មោះ សឹង សំណាង ហៅ ត្រា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ២ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ អេង វិរៈ ហៅ អាចេម ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ឃុន មាន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ២ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ មេន វិច្ឆ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ១ សង្កាត់ ១ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ កន សំរេច ហៅ អាលាង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ស្រ៊ុន ផារ៉ាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ១ សង្កាត់ ១ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក OPPO ពណ៌ខៀវ
-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ ។(ផលនៃអំពើលួច)
-ម៉ូតូ ០១ គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-3722 ។
-កញ្ចក់ម៉ូតូ ០១ គូរ
-កាងម៉ូតូ ០១ និងរៀនម៉ូតូ ០១ ។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print