សម្ដេចតេជោ ហ៊ុនសែន បានសម្រក់ ទឹកភ្នែកពេលឃើញភាពរីកចម្រើននិង ស្នាមញញឹមពលរដ្ឋ ក្រោមដំបូល សន្តិភាព !

ចែករំលែក៖

ភ្នំពេញ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថាសម្ដេចបានសម្រក់ទឹកភ្នែកពេលឃើញការរីកចម្រើន និងភាពសប្បាយរីករាយរបស់ពលរដ្ឋនៅក្រោមការដឹកនាំរបស់សម្ដេច។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះសម្ដេចបានសម្រក់ទឹកភ្នែកដោយក្ដីរំភើបចំនួន ២ដង គឺម្ដងក្នុងពេលដែលសម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ីប៉ាស៊ីហ្វិកនៅជប៉ុន។ ក្នុងពេលនោះសម្ដេចបានជួបពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដែលបានចាក់វីដេអូបទចម្រៀងមួយបទដែលជប៉ុនបានធ្វើទាក់ទងនឹងភាពលំបាករបស់ពលរដ្ឋខ្មែរក្រោយរបបខ្មែរក្រហម ដែលពេលនោះសម្ដេចថាសម្ដេចបានសម្រក់ទឹកភ្នែកនៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុនតែម្ដង ខណៈសម្ដេចបានសម្រក់ទឹកភ្នែកម្ដងទៀតនៅព្រឹកថ្ងៃទី៣ ខែឧសភានេះ បន្ទាប់ពីឃើញភាពផ្លាស់ប្ដូររបស់កម្ពុជាជាច្រើនបើប្រៀបធៀបក្រោយកម្ពុជាទើបរំដោះចេញពីរបបខ្មែរក្រហម។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ បានតំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន។ សម្ដេចតេជោ បានដឹកនាំកម្ពុជាពីបាតដៃទទេ ពីប្រទេសដែលបែកបាក់ដោយសារសង្គ្រាម មានតំបន់ត្រួតត្រា និងប្រដាប់អាវុធច្រើន មកជាប្រទេសដែលរួបរួម សាមគ្គីភាព និងរីកចំរើនដូចបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចជានាយករដ្ឋមន្ត្រីដែលមានសំណាង ដែលនិយាយទៅពលរដ្ឋទទួលអនុវត្តន៍ នៅក្នុងគ្រាដែលគេឃោសនាមិនឱ្យចាក់វ៉ាក់សាំង។ ហើយការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិធានការរបស់រដ្ឋាភិបាលបានធ្វើឱ្យកម្ពុជាឈ្នះលើសមរភូមិកូវីដ-១៩ ដោយមិនចាំបាច់ដាក់ប្រទេសជាតិក្នុងពេលមានអាសន្ន។

សម្តេចបានថ្លែងបែបនេះក្នុងពិធី សំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១ ៧៥៣នាក់ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចថា៖ «ខ្ញុំជានាយករដ្ឋមន្រ្តីដែលមានសំណាង ព្រោះមានប្រជាពលរដ្ឋពាក់ម៉ាស រក្សាគំលាត និងទទួលវ៉ាក់សាំង ក្នុងគ្រាដែលគេឃោសនាមិនឱ្យចាក់វ៉ាក់សាំង ការចាក់វ៉ាក់សាំងគឺធ្វើយ៉ាងមិចធានាអាយុជីវិតរបស់ប្រជាជនឱ្យបានសិន។យើងផ្តល់វ៉ាក់សាំងអត់ប្រកាន់និន្នាការនយោបាយ អត់ប្រកាន់ពូជសាសន៍»៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print