​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ខាត​ថវិកា​ជិត​៣​ពាន់​ដុល្លារ​ប៉ុន្តែ​ទទួល​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៤ឆ្នាំចាប់តាំងពី សហព័ន្ធកីឡាយានយន្តកម្ពុជាបានបង្កើតឡើងក្រោមការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាមកសហព័ន្ធបានបង្កើតឲ្យមានព្រឹត្តិការណ៍ជាច្រើនក្នុងន័យទាក់ទាញនិងទទួលបានការគាំទ្រពីយុវជនដែលស្រឡាញ់វិស័យកីឡាប្រណាំងរថយន្តនិងម៉ូតូព្រមទាំង បានផ្តល់ឱកាសឲ្យពួកគេបញ្ចេញសមត្ថភាពនិងទេពកោសល្យនេះបើតាមការអះអាងរបស់លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាថ្មីក្នុងមហាសន្និបាតបញ្ចប់អណត្តិនិងបោះឆ្នោតបន្តអាណត្តិថ្មីកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅអគារស្នាក់ការ NOCC។

លោក មៀច សុផាន់ណា បានថ្លែងថា សហព័ន្ធកីឡាយានយន្តកម្ពុជាខុសប្លែកពីសហព័ន្ធកីឡាយានយន្តនៅតាមបណ្តា ប្រទេសជិតខាងយើងឬក៏ប្រទេសជប៉ុន កូរ៉េ និងអឺរ៉ុបប្រធានសហព័ន្ធនិងសមាជិកប្រតិបត្តិរបស់គេជិះសុទ្ធតែរថយន្តស៊េរីទំនើបៗ ដោយឡែកសហព័ន្ធកីឡាយានយន្តកម្ពុជា វិញក្នុងអាណត្តិទី១កន្លងទៅថវិកាចំណូលមានតែផលដកប៉ុណ្ណោះ។ លោកបានបញ្ជាក់ ថា យើងមិនអាចយកសហព័ន្ធកីឡាយានយន្តកម្ពុជាទៅប្រៀបធៀបជាមួយបណ្តាប្រទេសដទៃបានទេពីព្រោះប្រទេសទាំងនោះគេបង្កើតកីឡាប្រភេទនេះយូរយារមកហើយដូច្នេះអ្វីដែលសហព័ន្ធយើងចង់បាននៅពេលនេះ គឺផ្តល់ឱកាសសម្រាប់យុវ ជនដែលមានសមត្ថភាពផ្នែកប្រណាំង រថយន្ត និងម៉ូតូបានបញ្ចេញនូវទេពកោសល្យរបស់ពួគេនៅលើទីលានហើយប្រែក្លាយពីការស្អប់ខ្ពើមរបស់ពលរដ្ឋកម្ពុជាចំពោះអ្នកបង្ហោះរថយន្តនិងម៉ូតូឲ្យមកកោតសរសើរនិងគាំទ្រវិញតាមរយៈការប្រណាំងនិងបង្ហោះនៅលើទីលានដោយស្របច្បាប់ ។

លោកបានបន្តទៀតថា រយៈពេល៤ឆ្នាំកន្លងទៅក្នុងអាណត្តិទី១ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វើការបូកដកគុណចែករួចមកសហព័ន្ធត្រូវខាតថវិកាប្រមាណ២.៩៥២ដុល្លារថ្វីបើខាតថវិកាក៏ពិតមែន ប៉ុន្តែសហព័ន្ធកីឡាយានយន្តកម្ពុជាទទួលបានជោគជ័យលើសកម្មភាពការងារអភិវឌ្ឍន៍ របស់ខ្លួនលើវិស័យកីឡាប្រណាំងរថយន្តនិងម៉ូតូនៅកម្ពុជា ។

ប្រធានសហព័ន្ធដែលទើបនឹងជាប់ឆ្នោតអាណត្តិថ្មីរូបនេះបានបញ្ជាក់ថា អ្វីដែល សហព័ន្ធត្រូវបន្តធ្វើនៅថ្ងៃខាងមុខក្នុងអណត្តិថ្មីនេះគឺគៀរគរសប្បុរសជន បង្កើតឲ្យមានព្រឹត្តិការណ៍និងប្រមូលផ្តុំយុវជនរបស់យើងឲ្យចូលរួមសកម្មភាពក្នុងវិស័យកីឡាប្រណាំងរថយន្តនិងម៉ូតូកម្ពុជាឲ្យច្រើនបន្ថែមទៀត។

គួររំលឹកថា បន្ទាប់ពីសហព័ន្ធកីឡាយានយន្តកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់ អាណត្តិចាស់ហើយបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មីបន្តសហព័ន្ធក៏បានធ្វើការជម្រុះសមាជិកប្រតិបត្តិខ្លះ និង ដំឡើងតួនាទីដល់សមាជិកថ្មីព្រមទាំងបានដាក់បញ្ចូលនូវសមាសភាពសមាជិក គណៈកម្មាធិការប្រតិបត្តិថ្មីមួយចំនួនទៀតផងដែរ ៕

resv (1)

resv

ដោយ៖ សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print