ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានខិតខំអនុវត្តគោលនយោបាយរបស់ ខ្លួននៅក្នុងដំណើរឆ្ពោះមកកាន់អាស៊ីប៉ាស៊ី ហ្វិក។ ចំណុចមួយដែលលោក អូបាម៉ា ប្រឈមមុខនោះគឺបុគ្គលដែលមានអំណាច បំផុតនៅលើពិភពលោកក្តីលោកវ្ល៉ាឌីមៀរ ពូទីន (តាមការវាយតម្លៃរបស់ទស្សនា វដ្ដីForbes)។
លោក ពូទីន ធ្លាប់បានធ្វើឱ្យក្ដីសុបិនរបស់លោកអូបាម៉ា រលាយសាប សូន្យជាច្រើនលើក។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពី សបា្ដហ៍មុនថា គោលនយោបាយឆ្ពោះទៅ កាន់តំបន់អាស៊ីរបស់ទីក្រុងវ៉ាស៊ីនតោន មានសភាពយឺតយ៉ាវ ដោយសារពេលនេះ រុស្ស៊ីកំពុងតែនៅអាស៊ីរួចជាស្រេច ។ នៅពេលដែលប្រធានាធិបតីអាមេរិក អនុវត្ដគោលនយោបាយវិលត្រឡប់មក កាន់តំបន់អាស៊ីចំពេលដែលចិន និងរុស្ស៊ី កំពុងតែជិតស្និទ្ធខ្លាំងជាងមុន បង្កទៅជា ការរារាំងយ៉ាងធំធេងដល់គោលនយោបាយ របស់អាមេរិក។
នៅក្នុងសបា្ដហ៍នេះលោក ពូទីន ក៏បានទៅកាន់ទីក្រុងប៉េកាំងដើម្បីស្វែងរកការគាំទ្រក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្ដិការស្ដីពីសេដ្ឋកិច្ច និងនយោបាយ ថែមទៀតជាមួយប្រទេសចិន ខណៈដែល រុស្ស៊ី និងលោកខាងលិចកំពុងប្រឈមមុខតានតឹងដាក់គ្នាដាក់ទណ្ឌកម្មគ្នាទៅវិញទៅ មកពាក់ព័ន្ធវិបត្ដិក្នុងប្រទេសអ៊ុយក្រែន ។ គោលនយោបាយមកកាន់អាស៊ីរបស់ លោកអូបាម៉ា ប្រឈមនឹងបញ្ហាជាច្រើន ដូច្នេះលោកអូបាម៉ា ចាំបាច់ត្រូវតែត្រួត ពិនិត្យឡើងវិញនូវគោលនយោបាយរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត ខណៈដែលរុស្ស៊ី និងចិនកំពុងតែឆ្ពោះទៅរកកិច្ចព្រមព្រៀងស្ដីពីថាមពលហិរញ្ញវត្ថុ និងយោធាជាមួយ ភាគីចិន ។
អគ្គរដ្ឋរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Sergei Kislyak ធ្លាប់បានប្រកាស ថា រុស្ស៊ីបានយកចិត្ដទុកដាក់យ៉ាងខ្លាំង ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសក្នុង តំបន់អាស៊ីជាដៃគូដ៏សំខាន់របស់រុស្ស៊ី ហើយកិច្ចព្រមព្រៀងឧស្ម័នហ្គាសរវាងទីក្រុង មូស្គូនឹងទីក្រុងប៉េកាំង ដែលមានទឹក ប្រាក់ដល់ទៅ៤០០ពាន់លានដុល្លារ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ក្នុង ពេលអនាគត និងនៅមានកិច្ចព្រមព្រៀង សហប្រតិបត្ដិការច្រើនថែមទៀតរវាងរុស្ស៊ី នឹងចិន ដែលមានទឹកប្រាក់រាប់ពាន់ លានដុល្លារ ក្នុងនោះមានទាំងវិស័យ ថាមពល និងយោធា ។
បញ្ហារុស្ស៊ីវិលត្រឡប់ទៅរកប្រទេស ចិនក៏ត្រូវបានរំឭកឡើងនៅក្នុងរបាយ ការណ៍របស់សេតវិមានស្ដីពីគោល នយោបាយការបរទេសរបស់អាមេរិក ជាមួយទីក្រុងមូស្គូ។ របាយការណ៍ក៏បាន លើកឡើងពីការព្យាករនយោបាយសម្រាប់ ទប់ទល់នូវអ្វីដែលមន្ដ្រីអាមេរិកហៅថា “សង្គមនិយមពូទីន” ។ បើទោះបីជាបែប នេះក្ដីអាមេរិកនៅតែស្វែងរកវិធីសាស្ដ្រ សហការជាមួយរុស្ស៊ីនៅក្នុងបញ្ហាសំខាន់ៗ មួយចំនួនក្នុងនោះមានកម្មវិធីបរមាណូ របស់អីុរ៉ង់ ។
បើទោះបីមានសំឡេងព្រមគ្នានៅក្នុង ជួររដ្ឋាភិបាល អាមេរិកធ្វើយ៉ាងណាដើម្បី វាយតម្លៃគោលនយោបាយរបស់លោក ពូទីន បាន។ ប៉ុន្ដែក៏មានវិវាទក្នុងជួររដ្ឋា ភិបាលអាមេរិកថា តើត្រូវធ្វើយ៉ាងណាដើម្បី ដោះស្រាយវិបត្ដិនៅអ៊ុយក្រែនទទួលបាន ជោគជ័យដោយនៅទីនោះទាំងអាមេរិក និងរុស្ស៊ីមានផលប្រយោជន៍យ៉ាងច្រើន មិនអាចកាត់ផ្ដាច់បាន។ បើអាមេរិកបរា ជ័យក្នុងការដោះស្រាយវិបត្ដិអ៊ុយក្រែន នោះផលប្រយោជន៍ទាំងឡាយនឹងត្រូវ បាត់បង់ ចំណែករុស្ស៊ីនឹងកាន់តែមានឥទ្ធិ ពលនៅលើពិភពលោក។ តាមការវាយតម្លៃរបស់អ្នកឯកទេស អាមេរិកបានបង្ហាញឱ្យឃើញថា ការខិត ខំរបស់រដ្ឋាភិបាលទីក្រុងមូស្គូក្រោមការ ដឹកនាំរបស់លោក ពូទីន ក្នុងកិច្ចសហប្រតិបត្ដិការជាមួយទីក្រុងប៉េកាំងមិនខុសអ្វីពីការ “ដាល់មួយដៃយ៉ាងខ្លាំង” ទៅលើទីក្រុង វ៉ាស៊ីនតោន ។
ក្រុមអ្នកឯកទេសអាមេរិកមួយចំនួន ផ្សេងទៀតក៏បានបង្ហាញការជឿជាក់ថា គម្លាតពីសេដ្ឋកិច្ចរវាងរុស្ស៊ីនឹងចិន និង ប្រវត្ដិសាស្ដ្រស្មុគស្មាញ ខ្វះទំនុកចិត្ដគ្នា ទៅវិញទៅមក ទីបំផុតនឹងធ្វើឱ្យទំនាក់ ទំនងរុស្ស៊ីចិនត្រូវប្រេះឆា។ អ្នកឯកទេស មួយចំនួនទៀតក៏បានព្រមានថា មិនត្រូវ វាយតម្លៃទាបនៅក្នុងទំនាក់ទំនងសហប្រតិ បត្ដិការរវាងចិននឹងរុស្ស៊ីឡើយ ។ អ្នកឯកទេសវិភាគហ្គីលប៊ើត រ៉ូមេន មក ពីសាកលវិទ្យាល័យប្រ៊ីន្សតុន សហរដ្ឋ អាមេរិកបានបញ្ជាក់ថា មានភស្ដុតាងជា ច្រើនបានបង្ហាញឱ្យឃើញថា ទំនាក់ទំនង រវាងរុស្ស៊ីនឹងចិនកាន់តែស្អិតល្មួតទ្វេឡើង។
ចំណែកលោក ហ្គ្រាហាម អាលី ស្សាន់ អគ្គនាយកមជ្ឈមណ្ឌលវិទ្យាសាស្ដ្រ និង បញ្ហាអន្ដរជាតិនៅសាកលវិទ្យាល័យហា វើតបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីកំពុងតែបង្កើនទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ ប្រធានាធិបតីចិនលោកស៊ី ជីនពីង។ អ្នកទាំងពីរបានជជែកគ្នាដោយបើកចំហ លើគ្រប់វិស័យ។ ដៃគូសហប្រតិបត្ដិការរវាង រុស្ស៊ីនឹងចិនគឺមិនអាចខ្វះគ្នាបានឡើយ ទាំងរុស្ស៊ីនឹងចិនមិនអាចរកឃើញដៃគូ ណាមួយផ្សេងពីនេះឡើយ ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ បរទេសជាលើកដំបូងរបស់ខ្លួនក្រោយពេល ក្លាយជាប្រធានាធិបតីគឺនៅប្រទេសរុស្ស៊ី ដោយពេលនោះលោកបានទៅចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡារដូវរងានៅ ទីក្រុងស៊ូជី ឆ្នាំ២០១៤។
ចំណែកប្រធា នាធិបតីអាមេរិក និងអឺរ៉ុបមិនបានទៅ ចូលរួមនៅក្នុងពិធីនោះឡើយ ។ រដ្ឋាភិបាលរុស្ស៊ី និងចិនមានទស្សនៈ មួយដូចគ្នាគឺចាត់ទុកអាមេរិកជាប្រទេស មួយដែលចេះតែជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងប្រទេសដទៃ ហើយមិនអាចគ្រប់ គ្រងសន្ដិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ចពិភព លោកក្នុងនាមជាប្រទេស មហាអំណាច សេដ្ឋកិច្ចយោធាទី១នៅលើពិភពលោក ។ នៅក្នុងសបា្ដហ៍នេះទាំងប្រធានាធិបតី អាមេរិកលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតី រុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន នឹងធ្វើដំណើរទៅ កាន់ទីក្រុងប៉េកាំងចូលរួមសន្និបាតស្ដីពី កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ី ហ្វិក (APEC) ក្រោយមកនឹងទៅកាន់ ប្រទេសអូស្ដ្រាលីចូលរួមកិច្ចប្រជុំG20។
លោកអូបាម៉ាសង្ឃឹមថា ដំណើរមកកាន់ អាស៊ីលើកនេះនឹងមានភាពរីកចម្រើនពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងសមុទ្រ ប៉ាស៊ីហ្វិក។ ចំណែករុស្ស៊ីមិនស្ថិតនៅក្នុង ប្រទេសជាដៃគូសេដ្ឋកិច្ចឆ្លងសមុទ្ររបស់អាមេរិកនោះឡើយ។ លោកពូទីនក៏បាន បញ្ជាក់ថា ដៃគូសេដ្ឋកិច្ចឆ្លងសមុទ្ររបស់អាមេរិកនឹងគ្មានប្រសិទ្ធភាពឡើយ ប្រសិន បើអវត្ដមានទីក្រុងមូស្គូនិងទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ ម៉ែវ សាធី