ភ្នំពេញ ៈ ហេតុការណ៍អគ្គីភ័យមួយដែលបង្ក ឡើងដោយសារតែ ឆ្លងចរន្តអគ្គីសនី ឆាបឆេះផ្ទះប្រជាពលរដ្ឋ ខ្ទេចអស់មួយខ្នងទាំងស្រុង នឹងបណ្តាលអោយបុរសម្ចាស់ផ្ទះត្រូវរងរបួសធ្ងន់ធ្ងរ នាវេលាម៉ោង ៤ នឹង ១៥ នាទី ល្ងាចថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតនៅសង្កាត់ ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជុំវិញករណីអគ្គិភ័យនេះដោយមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនឹងអាជ្ញាធរ រួមជាមួយប្រជាពលរដ្ឋ ទើបរយះពេលមួយម៉ោងដល់ម៉ោង៥៖០០នាទី អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បានរលត់ទាំងស្រុងទៅវិញ ហើយ បន្ទាប់ពីមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង។ សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលរងការឆាបឆេះនេះជាប្រភេទផ្ទះថ្មក្រោមឈើលើ ដោយខូចខាតផ្ទះអស់ ស្ទើមួយរយភាគរយ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា បុរសជាម្ចាស់ផ្ទះម្នាក់បានរងរបួសធ្ងន់ធ្ងរ នៅ ពេលដែលចូលយកសម្ភារៈ ចេញពីក្នុងផ្ទះពេលភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅនោះ។
គួរបញ្ចាក់ថាម្ចាស់ផ្ទះឈ្មោះ ឃុយ រ៉េត ភេទប្រុស អាយុ ៤៤ ឆ្នាំ ហើយបុរសដែលរងរបួសឈ្មោះ ខាត់ ធា ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវជាប្អូនម្ចាស់ផ្ទះកើតហេតុ ។ ទ្រព្យសម្បត្តិ ខូចខាត់ ម៉ូតូ ២គ្រឿង សម្ភារៈជច្រើនទៀត ។ ប៉ុន្តែក្រោយកើតសាច់ញាតិម្ចាស់ផ្ទះបានរកឃើញប្រាក់ដុល្លារដែលមិនទាន់ឆេះ ចំនួន ៨ពាន់ដុល្លារអាមេរិក ៕
ទុស្សេខ្សែឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង នៅសង្កាត់ប្រទះឡាង
...