ឃើញក្អមយកមកបោកចេញគ្រាប់បែកភ័យព្រលឹងចុងសក់

ចែករំលែក៖

ប្រទះឃើញកូនក្អមមួយ រួចក៏យកមកបោកបំបែក ប្រទះឃើញគ្រាប់បែកចំនួន ៤គ្រាប់នៅក្នុងក្អម បង្កឲ្យមានការ​ភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១៨ : 00នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចត្រពាំងទឹកមួយ ស្ថិតក្នុងភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរកាក្រៅ បានឲ្យដឹងថា មានក្មេងៗមួយក្រុមបានដើររាវរក​សត្វអន្ទង់ក្នុងត្រពាំង​ទឹកខាងលើ ពេលដែលកំពុងតែរាវរកសត្វអន្ទង់ពួកគេបានប្រទះ​ឃើញកូនក្អមមួយ រួចពួកគេក៏យកមកបោកបំបែករកមើល ក្រែងមានរបស់របរអ្វីនៅក្នុង ក្អម ពេលគេបោករួច ស្រាប់តែឃើញមានគ្រាប់បែកចំនួន ៤គ្រាប់ បន្ទាប់មកពួកគេក៏មក​រាយការណ៍​ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលរកាក្រៅ ។ ប្រភពបានបន្តថា​ ក្រោយទទួលបាន​ដំណឹង​នេះភ្លាម លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ បានដឹកនាំកម្លាំងចុះទៅ​ចំណុច​​ត្រពាំងទឹកខាងលើ ​ដើម្បីពិនិត្យ​ឃើញថាមានគ្រាប់បែកចំនួន ៤គ្រាប់មែន ក្នុងនោះគ្រាប់បែកក្រឡាទាប ២គ្រាប់,គ្រាប់បែកផ្លែថ្ងាន់ ១គ្រាប់ និងគ្រាប់បែកផ្សែង ១គ្រាប់ ។ បច្ចុប្បន្នគ្រាប់បែកទាំង ៤គ្រាប់ បានប្រគល់ជូនការិយាល័យគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការទំនាក់ទំនងជា មួយអង្គភាពកំចាត់មីនស៊ីម៉ាក់ ៕

20150701-201617.jpg

...

20150701-201628.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print