ឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសគ្រឿងចក្រមួយគ្រឿងក្នុងករណីកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ

ចែករំលែក៖

ខេត្តកោះកុង​៖ អំពើកាប់ទន្ទ្រានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានកើតមានជាបន្តបន្ទាប់នៅខេត្តកោះកុងធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចេញបង្ក្រាបភ្លាមៗ។
ជាក់ស្ដែងនៅ​រសៀលថ្ងៃ​អង្គា​រ៍ ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២និង៣០​ នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាលស្រុកស្រែអំបឹលចំនួន​០៤​ នាក់​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលដង​ពែង​ចំនួន​០២​នាក់​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ត្រី​ ស៊ិន​ វ​ណ្ឌី​ន​ អធិការ​ង​ បាន​ចុះ​ជាមួយ​ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកស្រែ​អំបិល​ ដឹកនាំ​ដោយ​លោក​ ហុង​ ប្រុស​ អភិបាលរង​ស្រុក​បានចុះធ្វើការ​ឃាត់​គ្រឿងចក្រ​ (​អា​អិ​ច​)​ និនិងឃាត់ជនសង្ស័យម្នាក់ដែលឈូស​ឆាយ​ព្រៃ​ដី​រដ្ឋ​ខុសច្បាប់​។
មន្ត្រីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពីកម្លាំងមន្រ្តី រដ្ឋបាល​បបាលស្រុក មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាល​ព្រៃឈើ​
​និងកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ ចំនួន​២​នាក់​ ផងដែរ។ នៅពេលនោះកម្លាំងចម្រុះរបស់ស្រុកស្រែអំបិលចុះទៅចំណុច​ កំពង់​ខ្លឹម​ ក្នុងភូមិ​ បាក់​អង្រុត​ឃុំ​ ដង​ពែង​ ក៏បានឃើញសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋខុសច្បាប់មួយករណីទើបកម្លាំងចម្រុះ ឃាត់ឃាត់​បបានគ្រឿងចក្រឈូសឆាយដី ចំនួន​១​គ្រឿង​ និង​មនុស្ស​ចំនួន​១​នាក់ ឈ្មោះ​ លី​ សូ​ហ៊​ ភេទ​ ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ព្រះ​អង្គ​កែវ​ ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ ជា​ម្ចាស់​គ្រឿងចក្រ​។​
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពេលឃាត់ខ្លួនជនសង្ស័យរូបនេះដើម្បីឲ្យយកឯកសារមកបង្ហាញថាដីនេះជាដីកម្មសិទ្ធិរបស់ខ្លួនមិនឃើញមាននោះ ទើបសមត្ថកិច្ចចម្រុះសម្រេចនាំខ្លួនជនសង្ស័យនិងគ្រឿងចក្រមួយគ្រឿងនេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពីបទកាប់ទន្ទ្រានយកដីរបស់រដ្ឋខុសច្បាប់៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print