កម្លាំងការពារបន្ទាត់​ព្រំដែន​កម្ពុជា ថៃទទួល​ពលរដ្ឋ​ត្រឡប់​មក​ពី​ប្រទេសថៃ២២​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ កម្លាំងវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ក្រោមបញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ ជា មេបញ្ជាការ​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ទាំង​៦​ ជាកម្លាំងចំណុះ សហការ​ជាមួយ​កម្លាំងយោធា​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ ជាប្រចាំ។
ការយកចិត្តទុកដាក់ចេញល្បាតតាមព្រំដែននេះ ធ្វើឲ្យនៅថ្ងៃទី៣ខែឧសភាម្សិលមិញនេះកម្លាំងបាន​ទទួល​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ត្រង់​ចំណុច​ភូមិសាស្ត្រ​ឃុំ​សន្តិភាព​ ឃុំ​ជ្រៃ​សីមា​ និង​ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ចំនួន​០៤​លើក​ សរុប​ចំនួន​២២​នាក់​ ក្នុងនោះមាន ស្រី​៩​នាក់​ ក្មេង​៦​នាក់​ ក្មេង​ស្រី​១​នាក់​ ។​

ប្រភពពីមន្ត្រីនគរបាលការពារព្រំដែនក្នុងវរសេនាតូចលេខ ៨១៦ បានឲ្យដឹងថា ​ក្រោយ​ពី​ទទទទួលប្រជាពលរដ្ឋទាំង២២នាក់នេះ កម្លាំង​យើង​បាន​កត់​ឈ្មោះ​ ចុះ​កំណត់ហេតុ​ និង​អប់រំ​ណែនាំ​ ពួកគាត់រួច​ប្រគល់​បងប្អូន​ ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ និង​ស្គែ​ន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ.១៩នៅ​នឹង​ប៉ុស្តិ៍​តែម្តង ។​ ជា​លទ្ធផល​ឃើញថាពួកគាត់បានអនុវត្តត្រឹមត្រូវ​ទាំងអស់​ ។​ បន្ទាប់​មក​ក្រុម​ពេទ្យ​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​ ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print