នគរបាលចរាចរក្រុងម្នាក់ជិះម៉ូតូបុកគ្រែនិងរោងលក់ដូរស្លាប់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖  មន្ត្រីនគរបាលចរាចរក្រុងម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូទាំងមេឃកំពុងភ្លៀងបណ្តាលឲ្យជ្រុលចង្កូតទៅបុករោងនិងគ្រែលក់ដូរកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលេខ១១០ ក្នុងភូមិឈើទាល  ឃុំឈើទាល ស្រុកកៀនស្វាយ  ខេត្តកណ្តាល ។

ជនរងគ្រោះជិះម៉ូតូម៉ាក nex ពណ៌ត្រួយចេក គ្មានស្លាកលេខ មានឈ្មោះ ប៉ុក វីរៈ ហៅសុង ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីនគរបាលចរាចរក្រុង មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកហង្ស ផាន់ណារ៉ា  នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិតម៉ូតូតែម្នាក់ឯងចេញពីអង្គភាពសំដៅទៅផ្ទះក្នុងទិសដៅពីជើងទៅត្បូង ។ ប៉ុន្តែមុនពេលចេញពីកន្លែងធ្វើការជនរងគ្រោះបានទូរស័ព្ទប្រាប់ប្រពន្ឌផងដែរ ហើយប្រពន្ធក៍បានប្រាប់ទៅប្តីវិញថា មិនបាច់មកផ្ទះទេ ព្រោះយប់ជ្រៅហើយ។

បន្ទាប់ពីនិយាយទូរស័ព្ទចប់ជនរងគ្រោះមិនបានស្តាប់តាមប្រពន្ធនោះទេ ក៍បានជិះម៉ូតូមកផ្ទះទាំងយប់តែម្នាក់ឯងទាំងមេឃកំពុងភ្លៀង ក្នុងទិសដៅពីច្បារអំពៅទៅកំពង់ស្វាយ ស្រាប់តែមកដល់ជិតផ្ទះទំនងជាមើលមិនសូវឃើញបណ្តាលឲ្យជនរងគ្រោះរេចង្កូតម៉ូតូទៅបុករះរោងនិងគ្រែលក់ដូរនៅចិញ្ចើមផ្លូវស្លាប់នៅកន្លែងកើតហេតុ ។

លោកនាយផ្នែកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរនេះមិនដឹងកើតឡើងនៅម៉ោងប៉ុន្មាននោះទេ រហូតដល់វេលាម៉ោង១និង២០នាទីរំ លងអាធ្រាត្រទើបមានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅទាំងយប់ហើយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារឲ្យមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ។

បើតាមរបាយការដែលរាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យដឹងថា ករណីគ្រោះថ្នាក់នេះកើតឡើង ដោយសារ តែជនរងគ្រោះបើកម៉ូតូពេលយប់ហើយងងុយដេក ក៍រេចង្កូតទៅបុករោងនិងគ្រែលក់ដូរ នៅចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ខ្លួនឯងតែម្តង ពោលគឺរបាយការណ៍ខុសពីការរៀបរាប់របស់លោកនាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រាប់ដែលបានប្រាប់អ្នកយកពត៍មានកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នេះ។

យ៉ាងណាក៍ដោយសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចពេលចេញពីអង្គភាពសំដៅទៅផ្ទះដើម្បីគ្រប់គ្រងគ្រួសារ ៕

IMG-20160430-WA0041

IMG-20160430-WA0038

IMG-20160430-WA0039

ដោយ៖ សណ្តោស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print