ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាពិធីករអានព័ត៌មានទូរទស្សន៍ CTN ម្នាក់ទំនងជាស្រវឹងស្រាជ្រោកបានបើកបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វាថ្មី។
ប្រពភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលស្គាល់ថាជាពិធីករនៅទូរទស្សន៍ CTN មានឈ្មោះ នៅ សម្ផស្ស បានបើករថយន្តម៉ាកតូយ៉ូតា ហាយឡេនឌើ ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-2296 បានបើកតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច គោលដៅចូលរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករះរថយន្តចំនួន ៣គ្រឿង និងម៉ូតូ ១គ្រឿង បណ្តាលឲ្យមានអ្នករងរបួសស្រាល ។ ក្រោយពេលកើតហេតុរថយន្តបង្កបានបើកថយក្រោយ តែបែបជាបុកជាមួយរថយន្តមួយគ្រឿងទៀត ដែលបានបើកឡើងលើស្ពាន ហើយរថយន្តបង្កបានបើកទៅមុខក៏បានបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត ទើបមិនអាចទៅមុខបាន ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយសំណងជាក្រោយ៕






ដោយ៖ ជ្រោយពេជ្រ
...