​លួច​គាស់​ដំបូល​ភូមិ​គ្រឹះ​យក​សម្ភារៈ​បាន​សម្រេច​ តែ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ​ ជី​ភី​អេស​ ឃាត់ខ្លួន​បាន​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ស្រាវជ្រាវ​ រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ក្រោយ​ពេល​ជនសង្ស័យ​រូប​នោះ​ រួម​នឹង​បក្ខពួក​ម្នាក់​ទៀត​ បាន​ធ្វើ​សកម្មភាព​គាស់​ដំបូល​ភូមិ​គ្រឹះ​មួយ​កន្លែង​ ក្នុង​ខណ្ឌទួលគោក​ លួច​យក​ទ្រព្យសម្បត្តិ​បាន​សម្រេច​ហើយ​ តែ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ជី​ភី​អេស​ ដែល​ម្ចាស់​បាន​ដាក់​តាម​ទូរស័ព្ទ​ ។​

​ករណី​គាស់​ទម្លុះទម្លាយ​ផ្ទះ​ដើម្បី​លួច​ទ្រព្យសម្បត្តិ​ខាងលើ​នេះ​ បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​៣០​ ខែមេសា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​គ្រឹះ​លេខ​៤៣​ ផ្លូវ​២៦៥​ ភូមិ​១៣​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ឃុំ​ ថាវ​ ហៅ​ អា​ពៅ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ដេក​តាម​ផ្សារ​ និង​ដកហូត​វត្ថុ​តាង​បាន​ទូរស័ព្ទ​៣​គ្រឿង​ បណ្តោង​រូប​ខ្លា​ និង​លុយ​មួយ​ចំនួន​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ និង​បក្ខពួក​ម្នាក់​ទៀត​ បាន​ដើរ​ចេញពី​ម្តុំ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ លុះ​ដើរមក​ដល់​ចំណុច​ភូមិ​គ្រឹះ​ខាងលើ​ ក៏​បាន​ធ្វើ​សកម្មភាព​ឡើង​ទៅ​លើតំបូល​ភូមិ​គ្រឹះ​គាស់​ក្បឿង​ចូល​លួច​យក​បាន​សម្ភារៈ​ខាងលើ​បាន​សម្រេច​តែ​ម្តង​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ត្រួតពិនិត្យ​មើល​ និង​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ​ជី​ភី​អេស​ ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ​ដាក់​តាម​ទូរស័ព្ទ​ដៃ​ ដែល​ចោរលួច​យក​ទៅ​នោះ​ រហូត​តាម​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ និង​រត់​រួច​ម្នាក់​ នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ដែល​ជា​សំបុក​គ្រឿងញៀន​ផង​ដែរ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

IMG_7767

IMG_7770

IMG_7769

IMG_7768

IMG_7772

ដោយ៖ ស​ ដា​រ៉ា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print