អាមេរិកមានករណីស្លាប់ដោយវីរុសហ្ស៊ីកាជាលើកដំបូង

ចែករំលែក៖

មជ្ឈមណ្ឌលគ្រប់គ្រងនិងត្រួតពិនិត្យ ជំងឺ CDC របស់អាមេរិកកាលពីថ្ងៃទី២៩ ខែមេសា បានប្រកាសឲ្យដឹងថា មាន ករណីស្លាប់ជាលើកដំបូងដោយវិរុសហ្ស៊ីកានៅលើទឹកដីអាមេរិក។ ការប្រកាសរបស់អាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា វីរុស ហ្ស៊ីកាកំពុងតែឆ្លងរាលដាលនៅអាមេរិកហើយអាចនឹងមានអ្នកឆ្លងជាច្រើននាក់ទៀត។

តាមការប្រកាសរបស់CDC បើទោះបីមានករណីស្លាប់នៅអាមេរិកគឺតិចតួច ប៉ុន្តែយើងចាំបាច់ត្រូវតែពន្យល់ដល់ប្រជាពល រដ្ឋឲ្យបានដឹងពីជំងឺខាងលើបានច្បាស់ ហើយមកមន្ទីរពេទ្យទាន់ពេលវេលាចៀស វាងជំងឺកាន់តែធ្ងន់ឈានដល់ការស្លាប់។មន្ត្រីសុខាភិបាលអាមេរិកបានបញ្ជាក់ថា អ្នកដែលស្លាប់ដោយវីរុសហ្ស៊ីកាគឺជា បុរសវ័យ៧០ឆ្នាំរស់នៅក្នុងទីក្រុងPuerto Rico ។

តាមការប្រកាសរបសCDC បានឲ្យដឹង ថា នៅទីក្រុងPuerto RicO មានករណីឆ្លង វិរុសហ្ស៊ីការហូតដល់៦.១៥៧នាក់ចាប់ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ ខែមេសាឆ្នាំ២០១៦។ មន្ត្រីសុខាភិបាល ទីក្រុងRico បានព្រមានថា វិរុសហ្ស៊ីកា មានភាពគ្រោះថ្នាក់ជាងអ្វីដែលក្រុមវេជ្ជសាស្ត្របានព្យាករនោះ។

វីរុសហ្ស៊ីកាបានបង្ហាញវត្តមាននៅក្នុងប្រទេសជាង៥០នៅលើពិភពលោក ក្នុងនោះភាគច្រើនស្ថិតនៅតំបន់អាមេរិកខាងត្បូង។ មកទល់ពេលនេះមិនទាន់មានឱសថ ណាមួយអាចព្យាបាលជំងឺនេះបាននៅ ឡើយ។ អាការឆ្លងជំងឺនេះមានដូចជាក្តៅ ខ្លួន ឈឺក្បាល ឈឺសាច់ដុំ សន្លាក់ដៃជើង ជាដើម៕

 

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print