ប្រទេសថៃ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថាបានលួចបេះដូងគេអស់ បីផ្លែដើម្បីអោយប្រពន្ធដែលកំពុងមានផ្ទៃពោះ ហើយឃ្លានសាច់ដូងខ្ចី។
ហេតុការណ៏នេះបានកើតឡើងនៅឯស្រុក hung Song ខេត្ត Nakhon Si Thammarat ប្រទេសថៃ ដែលបុរសកំសត់មានឈ្មោះ Naruebet Petchumpol អាយុ 25 ឆ្នាំ បានឆ្លើយសារភាពថា មូលហេតុដែលធ្វើអោយលោកដាច់ចិត្តលួចបេះដូងរបស់អ្នកស្រុក អស់បីផ្លែបែបនេះ ក៏ដោយសារតែប្រពន្ធរបស់លោកដែលមានផ្ទៃពោះ 5 ខែបានប្រាប់ថា ឃ្លានសាច់ដូង ដោយគ្រួសាររបស់គាត់មានជីវភាពក្រីក្រគ្មានលុយទិញ ហើយក៏សម្រេចចិត្តថា លួចរបស់គេតែម្តង។លោកបានបន្តទៀតថាក្នុងមួយថ្ងៃលោករកប្រាក់ចំណូលបានត្រឹមតែ ២០០បាតប៉ុណ្ណោះ ដោយការធ្វើជាកម្មករគេនៅរោងចក្រ factory ហើយគាត់មិនមានប្រាក់ ៥ ម៉ឺនបាតដូចគេនោះទេ។
លោកនិយាយថាៈ អាណិតប្រពន្ធពេក និងខ្វះលុយទៅទិញក៏សម្រេចចិត្តលួចបេះ ហើយដឹងពីអំពើល្មើសនេះ ដូច្នេះសូមអោយច្បាប់ដាក់ទោសគាត់ចុះ៕
សុខ ខេមរា