អាល្លឹម៉ង់នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ៧គ្រឿងឱ្យអ៊ុយក្រែន

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht នៅថ្ងៃទី៦ខែឧសភាបានប្រកាសថា អាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិចំនួន៧គ្រឿង ប្រភេទ Panzerhaubitze 2000ឱ្យទៅប្រទេសអ៊ុយក្រែន ។ ទន្ទឹមនឹងនោះប្រព័ន្ធកាំភ្លើងធំចំនួន៥គ្រឿងទៀតរបស់ប្រទេសហុល្លង់ក៏បានបញ្ជូនទៅឱ្យអ៊ុយក្រែនផងដែរ។

កាំភ្លើងធំ Panzerhaubitze 2000 គឺជាអាវុធដែលមានអានុភាពបំផុតរបស់អាល្លឺម៉ង់ ដែលអាចវាយប្រហារចំគោលដៅនៅចម្ងាយ ដល់ទៅ៤០គីឡូម៉ែត្រ ។
ប្រព័ន្ធកាំភ្លើងធំប្រភេទ Panzerhaubitze 2000 នេះមានកង់អាចចល័តបានដោយខ្លួនឯង និងរូបរាងស្រដៀងគ្នាជាមួយរថក្រោះយ៉ាងដូច្នោះ។ យោងតាមយោធាអាល្លឺម៉ង់ កាំភ្លើងធំដែលនឹងត្រូវផ្តល់ឱ្យអ៊ុយក្រែន គឺមានសមត្ថភាពធ្វើការបាញ់ផ្លោងបានរហូតដល់ចម្ងាយខ្ទង់៤០គីឡូម៉ែត្រ។ បើតាមលោកស្រី Lambrecht អាល្លឺម៉ង់នឹងផ្តល់ការហ្វឹកហាត់ប្រើប្រាស់សព្វាវុធនេះដល់កងទ័ពអ៊ុយក្រែន។ យ៉ាងណាមិញ កាលបរិច្ឆេទនៃការប្រគល់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ប៉ុន្មានខែមកនេះ រដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានស្ថិតក្រោមការដាក់សម្ពាធពីអ៊ុយក្រែនផង និងពីសំណាក់ក្រុមអ្នកនយោបាយក្នុងស្រុកផង សម្រាប់ការមិនព្យាយាមផ្តល់បរិក្ខារយោធាធុនធ្ងន់ ដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
កាលពីចុងខែមេសាកន្លងទៅ អាល្លឺម៉ង់ក៏បានយល់ព្រមប្រគល់ប្រព័ន្ធប្រឆាំងយន្តហោះ ហ្កេប៉ាដ (Gepard) ដល់អ៊ុយក្រែនដែរ ខណៈដែលវាគឺជាសញ្ញាដំបូងនៃ ការផ្លាស់ប្តូររបស់រដ្ឋាភិបាលទីក្រុងបែ៊រឡាំង ក្នុងការជួយគាំទ្រផ្នែកយោធាដល់ទីក្រុងកៀវ៕ ដោយធីរីណា

...

រូប​ថត​ :​ The Defense Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print