ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលខេត្តរតនគីរី បានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ពាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា កាលីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន សហការជាមួយអាជ្ញាធរដែនដីស្រុកលោក សៀក មុន្នី អភិបាលស្រុកអូររាំង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង កម្លាំងប៉ុស្តិ៍សែនមនោរម្យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន អធិការនគរបាលស្រុកអូររាំង ដោយមានការសម្របសម្រួលពីឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ស្ថិតនៅក្រុមពូក្លែ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ១-ឈ្មោះ ជុំ វ៉ាន់ថន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ ឡាយ ផាន្នី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន ។ ៣-ឈ្មោះ សួង នីរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន ។ ៤-ឈ្មោះ យ៉ុម សុវណ្ណ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅបណ្តោះអាសន្នភូមិអូររអាម ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន ។ ៥-ឈ្មោះ ឌឹម ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន ។ ៦-ឈ្មោះ ញៀន សុភ័ន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន ។
វត្ថុតាងដកហូតរួមមាន ៖
– សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាម ពណ៌សថ្លា ចំនួន ០៦កញ្ចប់ (០១កញ្ចប់ធំល្មម និង០៥កញ្ចប់តូច) មិនទាន់ថ្លឹង
– ម៉ូតូ ១គ្រឿង ម៉ាកសុីរ៉ូស ពណ៌ខ្មៅ
– ទូរស័ព្ទ ២គ្រឿង ម៉ាកoppo
– ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖សហការី