អាវុធហត្ថក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូកាលពីមួយឆ្នាំមុន

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ​ កំលាំងអាវុធហត្ថក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ២នាក់ផ្សេងគ្នា ពីបទលួចនិងឆបោកយកម៉ូតកាលពីមួយឆ្នាំមុន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២២យប់ ថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦នៅចំនុច មុខកាសីុណូ ថាយថិន ស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
កងរាជអាវុធហត្តក្រុងបាវិតបានប្រាប់ថាជនសង្ស័យមានឈ្មោះ ហួយ សារិ អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែត ស្រុកកំពង់រោទី ខេត្តស្វាយរៀង ។
ប្រភពបន្តថាយោង តាមបណ្តឹង របស់ជនរងគ្រោះ ចំនួន០២ នាក់ មានឈ្មោះ ជាន គង់ ភេទប្រុស អាយុ២១ឆ្នាំ មានបុខរបរ បុក្គលិក កាសីុណូ មានទីលំនៅភូមិ ចន្រ្ទា ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង បានអោយដឹងថាជនសង្ស័យបានខ្ចីម៉ូតូ ម៉ាក់ សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ជិៈ ហើយយកទៅលក់បាត់ កាលពីថ្ងៃទី ០៣ខែកក្កដាឆ្នាំ២០១៥ និងឈ្មោះ សួន បូរី ភេទប្រុស អាយុ២៨ឆ្នាំ មានមុខបុគ្គលិក កាសីុណូ មានទីលំនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជនសង្ស័យបានលួចម៉ូតូ ម៉ាក់ សីុលួត កាលពីថ្ងៃទី ០២ខែកក្កដាឆ្នាំ២០១៥ ។
បច្ចុប្បន្ន ជនសង្ស័យបាន ត្រូវបានកងរាជអាវុធហខេត្តស្វាយរៀង កសាង សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនិតិ៕​

image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print