ខេត្តត្បូងឃ្មុំ : លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា, បើទោះបីសហការីរបស់ខ្ញុំ ដែលជាក្រុមការងារគណបក្សចុះជួយតាមបណ្តាឃុំ បានរៀបចំកម្មវិធីចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជន ចំនួន ១០ ៤៣៧ នាក់ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោករដ្ឋមន្ត្រី បានបន្តថា, ក្នុងរយ:ពេល ៣ថ្ងៃកន្លងទៅនេះ បានធ្វើឲ្យខ្ញុំមានការមមាញឹក យ៉ាងណាក៏ដោយ ក៏ពុំបានធ្វើឲ្យខ្ញុំមានការនឿយហត់ឡើយ ព្រោះដោយបានមើលឃើញស្នាមញញឹមរបស់ប្រជាពលគ្រប់រូបនៅគ្រប់ទីកន្លែង ដែលលោកបានចេញមកចូលរួមក្នុងពីធីនិមួយៗ ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់វ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋកន្លងទៅនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាកលនៃមេរោគកូវិដ ១៩ ទទួលបានជោគជ័យ ហើយបានប្រកាសឲ្យប្រជាពលរដ្ឋ រស់នៅនិងប្រកបមុខរបរ ជាប្រក្រតីភាពឡើងវិញ នាពេលថ្មីៗនេះ ៕