កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃចន្ទ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២២។

ជនសង្ស័យឈ្មោះ ម៉ៃ រ៉ាឆេន ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ពីបទរក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)។

ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្ក្រាបបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងទុកចោល ស្ថិតនៅភូមិ ប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល​ថ្ងៃសៅរ៍ទី៧ ខែឧសភា ឆ្នាំ២០២២។

ក្នុង​ប្រតិបត្តិការខាងលើនេះ​ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់៦.៣៣ក្រាម(ទម្ងន់សុទ្ធ), ទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​ រួមនឹង​វត្ថុតាង​ត្រូវ​បានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print